ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាំង​មែន! ហ៊ាន​ចូលវាយកម្ទេចសម្ភារដល់ក្នុងហាងចិន​ ត្រូវកងរាជអាវុធហត្ថ​ ចុះទៅឃាត់ខ្លួនបាន៦នាក់ សង្ស័យរឿងគំនុំ

ចែករំលែក៖

ភ្នំពេញ​៖​ មន្រ្តីកងរាជអាវុធហត្ថ​ខណ្ឌចំការមន​បានចុះទៅ​ធ្វើអន្តរាគមន៍​ចាប់វាយខ្នោះដៃជនដៃដល់មានទាំងជនជាតិចិន​និងខ្មែរសរុបចំនួន​០៦នាក់​ បន្ទាប់​ពី​ពួកគេ​បានធ្វេីសកម្មភាព​ប្រដាប់ដោយដែកបំពង់ទីប​ដើរចូលទៅវ៉ៃកម្ទេចទ្វារកញ្ចក់និងថូផ្កាធំមួយបែកខ្ទេច​ខ្ទី​។ 

   ករណី​ហិង្សា​ខាង​លើ​នេះ​បានកេីតឡេីង​កាលពីវេលាម៉ោង២​និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារទី២១ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងហាងចិនយីហោ​ SAP នៅជិតស្ពានហង្សកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    តាមប្រភពពីកន្លែងកើតហេតុ​បានឱ្យដឹងថា​ ដំបូងឡើយគេឃើញជនជាតិខ្មែរប្រុសៗចំនួន៥នាក់​ និងជនជាតិចិនម្នាក់ប្រដាប់ដោយដែកបំពង់ទីបដើរចូលទៅក្នុងហាងខាងលើហើយក៏វ៉ៃទ្វារកញ្ចក់បំបែកឱ្យបែកព្រមទាំងវ៉ៃថូផ្កាធំមួយបែកថែមទៀត​ និងរងរបួសស្ត្រីម្នាក់​ជាអ្នកគិតលុយ​ ទេីប​បង្កការ​ភ្ញាក់ផ្អើល​តែម្តង។ 

     ប្រភព​ដដែល​បន្តថា​ ក្រោយកេីតហេតុ​គេឃើញ​កម្លាំង​សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌចំការមន​ចុះទៅធ្វើអន្តរាគមន៍ឃាត់ខ្លួនបានទាំង៦នាក់យកទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមនដើម្បីបន្តតាមនីតិវិធី។ 

    បច្ចុប្បន្ន​ជនដៃដល់​ទាំង​នោះ​នៅព្រឹកថ្ងៃ​អង្គារ​ទី​២១​ ខែមីនា​នេះ​ សមត្ថកិច្ច​កងរាជអាវុធហត្ថខណ្ឌ​មិនទាន់​បញ្ជាក់ពី​អត្តសញ្ញាណ​នៅឡើយ​ទេ។ ប៉ុន្ដែ​ករណី​នេះ​ត្រូវ​បាន​គេសង្ស័យថា​ជាករណីគំនុំ ៕

IMG_9045 IMG_9043 IMG_9042 IMG_9044 IMG_9041 IMG_9040

ដោយ៖សហការី​


ចែករំលែក៖