ព័ត៌មានទាន់ហេតុការណ៍៖

ក្បួនដង្ហែភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ AKP នៅព្រឹក​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថា​ លោក ហោ សារុន រដ្ឋលេខាធិការក្រសួង ទេសចរណ៍ និងជាបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម អញ្ជើញដឹកនាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបៃ (Noi Bai) រដ្ឋធានីហាណូយ ប្រទេសវៀតណាម ដោយសុវត្ថិភាព នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ 

នាឱកាស​នោះដោយមានការអញ្ជើញទទួលស្វាគមន៍ពីលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម និងលោកស្រី Le Hoang Yen អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាវៀតណាម។ 

ភ្លើងគប់នេះ ត្រូវបានដង្ហែយកទៅរក្សាទុកនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសវៀតណាម ដើម្បីត្រៀមរៀបចំពិធីរត់ភ្លើងគប់ នៅរដ្ឋធានីហាណូយ ជុំវិញបឹង Ho Guom ជាផ្លូវការ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ៕

ដោយ​៖ សហការី​


ចែករំលែក៖