ខេត្តមណ្ឌលគិរី៖ លោក ឡន វណ្ណា អ្នករាយការណ៍ព័ត៌មានទូរទស្សន៏ PNN ប្រចាំខេត្តស្ទឹងត្រែង បានរងរបួសធ្ងន់ក្នុងឧបទ្ទវហេតុមួយដែលបានកើតឡើងនឹកស្មានមិនដល់ដោយដើរថតវិដេអូសែលហ្វុីនៅក្នុងបរិវេណដីចម្ការចាស់អ្នកជិតខាងនៅក្បែរផ្ទះចម្ការរបស់ខ្លួនក៏ធ្លាក់ចូលក្នុងរណ្តៅអណ្តូងដោយចៃដន្យ។
ហេតុការណ៍នោះបានកើតឡើងនៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដែលមានទីតាំងនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ប្រភពបន្តថា លោក ឡន វណ្ណា ត្រូវបានសមត្ថកិច្ចនិងមិត្តភក្តិជួយសង្គ្រោះភ្លាមៗបន្ទាប់ពីធ្លាក់ចូលក្នុងអណ្តូងហើយចុចទូរស័ព្ទមកប្រពន្ធតែក៏បាត់មិនឮឆ្លើយទើបមានការសង្ស័យក៏តាមដើររក។
ខណៈពេលដើររកបណ្តើរចុចទរស័ព្ទបណ្តើរក៏ឮសំឡេងល្វើយៗនៅក្នុងអណ្តូងហើយក៏រាយការណ៍ជូនដល់សមត្ថកិច្ចមកធ្វើអន្តរាគមន៍ភ្លាមៗផងដែរ។
ជាបឋមក៏បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យបានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យនាខេត្តកំពង់ចាម នឹងបញ្ជូនបន្តដល់មន្ទីរពេទ្យប្រទេសវៀតណាមហើយ ៕
ដោយ ៖ ជីវ័ន្ត