ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ចម្រុះ​ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ​ កម្លាំង​​ចម្រុះ​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តចុះដាក់គោលដៅឆែកឆេរអាវុធគ្រឿងផ្ទុះ​ នាពេលរាត្រី​។ ជាក់ស្ដែង​កាលពីយប់ថ្ងៃពុធទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរងផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។ 

កម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក ចេញល្បាតចល័ត ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ 

ជាមួយគ្នានេះ​ កម្លាំងនគរបាលទេសចរណ៍ប្រចាំការល្បាតពេលយប់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ មកលេងកម្សាន្តតាមឆ្នេរ។ 

ដោយឡែកកម្លាំងចំណុះ​របស់អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង​ និងកម្លាំងប៉ុស្តិ៍ទាំង២សង្កាត់ ប្រចាំបញ្ជា និងល្បាតនៅក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង​៕

ដោយ៖សហការី


ចែករំលែក៖