ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Sevilla បណ្ដេញគ្រូបង្វឹកចេញ ក្រោយដឹកនាំកៀកក្នុងតំបន់កាត់ចោល

ចែករំលែក៖

ក្លិបអេស្ប៉ាញ Sevilla បានបណ្តេញគ្រូបង្វឹកលោក Jorge Sampaoliចេញហើយកាលពីថ្ងៃអង្គារ ខណៈដែលក្លិបនៅ La Liga មួយនេះមានពិន្ទុពីលើតំបន់កាត់ចោល។

Sevilla បានចាញ់ប្រកួតក្នុងចំណោមការប្រកួតលីកចំនួនចុងក្រោយរបស់ពួកគេ រួមទាំងការចាញ់ ដោយក្រុម Atletico Madrid។ ទោះបីជាពួកគេឆ្លងផុតវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League ប៉ុន្តែពួកគេឈរនៅចំណាត់ថ្នាក់ទី១៤ ក្នុងតារាង La Liga មាន២៨ពិន្ទុ ខណៈនៅសល់១២ ប្រកួតទៀតបន្ទាប់ពីការចាញ់ក្រុម Getafe ២-០ កាលពីថ្ងៃអាទិត្យកន្លងទៅ

បុរសសញ្ជាតិអាហ្សង់ទីន Sampaoli វ័យ៦៣ឆ្នាំក៏បានដឹកនាំក្រុម Sevillaក្នុងរដូវកាល ២០១៦២០១៧ និងគ្រប់គ្រងក្រុមជម្រើសជាតិអាហ្សង់ទីនពីឆ្នាំ២០១៧២០១៨ផងដែរ

ក្លិប Sevilla បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីបរាជ័យនៅ Getafe ដែលទុកក្រុមនៅពីលើតំបន់កាត់ចោល ក្លិបបានសម្រេចចិត្តចែកផ្លូវជាមួយគ្រូបង្វឹកអាហ្សង់ទីន មុនពេលសម្រាកអន្តរជាតិ

លោក Sampaoli នឹងមិនដឹកនាំវគ្គហ្វឹកហាត់ទៀតទេ ខណៈពេលដែលក្លិបកំពុងធ្វើការលើការជ្រើសរើសគ្រូបង្វឹកថ្មីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

Sevilla គឺជាក្រុមឈ្នះពានរង្វាន់ Europa League ៦ដង ហើយត្រូវជួប Manchester United សម្រាប់ការប្រកួតនៅរដូវកាលនេះ។ ការប្រកួតនៅLa Liga លើកដំបូងរបស់ពួកគេបន្ទាប់ពីការសម្រាកអន្តរជាតិគឺប៉ះក្រុមលេខ១៥ Cadiz នៅថ្ងៃទីខែមេសាខាងមុខ

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖