ខ្សែប្រយុទ្ធ Harry Kane បានក្លាយជាអ្នកស៊ុតបញ្ចូលទីកំណត់ត្រាគ្រប់ពេលវេលាសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ខណៈដែលពួកគេបានបើកយុទ្ធនាការជម្រុះ Euro 2024 របស់ខ្លួនជាមួយនឹងជ័យជម្នះលើកដំបូងនៅក្នុងប្រទេសអុីតាលីចាប់តាំងពីឆ្នាំ១៩៦១ ក្នុងលទ្ធផល២ទល់១ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែមីនា។
Kane ត្រូវបានកត់ត្រាក្នុងជ័យជម្នះរបស់គាត់ទៅក្នុងសៀវភៅប្រវត្តិសាស្ត្រដោយបានរកគ្រាប់បាល់នៅនាទីទី៤៤ នៅពេលដែលគាត់បានផ្តួល Gianluigi Donnarumma ពីការស៊ុតបាល់ប៉េណាល់ទីសម្រាប់គ្រាប់ទី៥៤ របស់គាត់ដោយវ៉ាដាច់ម្ចាស់កំណត់ត្រាចាស់ Wayne Rooney ។
Declan Rice បានជួយឱ្យអង់គ្លេសនាំមុខមុន១គ្រាប់ នៅពេលដែលគាត់បានស៊ុតបញ្ចូលទីពីចម្ងាយ បន្ទាប់ពីការស៊ុតរបស់ Kane ត្រូវបានរារាំង មុនពេលដែលប្រធានក្រុមរូបនេះបានស៊ុតបាល់ប៉េណាល់ទីរបស់គាត់ទល់នឹងក្រុមបារាំងក្នុងការប្រកួត World Cup វគ្គ១/៤ផ្តាច់ព្រ័ត្រក្នុងប្រទេសកាតា ដោយការទាត់បាល់យ៉ាងយកចិត្តទុកដាក់។
កីឡាករ Mateo Retegui របស់អុីតាលីជាអ្នកទទួលផលពីការងារមិនល្អពីខ្សែការពារ Harry Maguire ដែលការប៉ុនប៉ងបរាជ័យក្នុងការបិទកីឡាកររូបនេះធ្វើឲ្យកីឡាករវ័យ២៣ឆ្នាំស៊ុតបាល់បញ្ចូលទីផុតដៃអ្នកចាំទី Jordan Pickford នៅនាទីទី៥៦។ ការធ្លាក់ទម្រង់លេងរបស់អង់គ្លេសត្រូវបានបូកបញ្ចូលដោយកាតក្រហមរបស់ Luke Shaw នៅនាទីទី៨០ ប៉ុន្តែពួកគេបានបន្តសម្រាប់ការឈ្នះដ៏សំខាន់មួយនេះ។
ការបង្ហាញនៅតង់ទី១របស់អង់គ្លេសគឺពេញលេញនៅក្នុងការគ្រប់គ្រងរបស់ខ្លួន អុីតាលីបានធ្វើឱ្យមើលទៅមានកម្រិតមធ្យម ខណៈដែល Rice និង Jude Bellingham គ្រប់គ្រងបាល់បានយ៉ាងល្អ។ ការខកខានតែមួយគត់គឺការខកខានដ៏គួរឱ្យភ័យខ្លាចដោយ Jack Grealish ដែលប៊ិសនឹងរកបានគ្រាប់ទី៣ឲ្យអង់គ្លេសទៅហើយ ប៉ុន្តែនៅតែមិនអាចស៊ុតបាល់បញ្ចូលទីបានឡើយ។
ទោះជាយ៉ាងណាក៏ដោយ អុីតាលីបានបាត់បង់៣ពិន្ទុក្នុងការប្រកួតបើកឆាក ប៉ុន្តែយុទ្ធនាការជម្រុះ Euro 2024 របស់ពួកគេនៅតែអាចចាប់ផ្តើមឡើងវិញប្រសិនបើការប្រកួតខាងមុខមានលទ្ធផលល្អ។ពេលនេះក្រុមជម្រើសជាតិអង់គ្លេសមានឱកាសឡើងទៅរក៣ពិន្ទុ និងត្រូវប៉ះអ៊ុយក្រែននៅកីឡដ្ឋាន Wembley នៅថ្ងៃអាទិត្យខាងមុខនេះ ខណៈដែលអុីតាលីត្រូវប៉ះម្ចាស់ផ្ទះម៉ាល់តានៅរាត្រីថ្ងៃអាទិត្យជាមួយគ្នានេះដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)