ខេត្តព្រះសីហនុ ៖ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងថា, នៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នាវាចម្បាំងកងទ័ពជើងទឹកបារាំង ចំនួន ០១គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ថ្ងៃទី២៤-២៨ ខែមីនា ឆ្នាំ២០២៣ ប្រកបដោយសុវត្ថិភាព។
សូមបញ្ជាក់ថា, គោរពតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះគោលដៅដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងជូនក្បួនដល់ប្រតិភូកងនាវាអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត និងដំណើរទស្សនកិច្ចក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។
_ ឈ្មោះនាវា PRAIRIAL (F_731)
_ បណ្តោយ ៩០ m
– ទទឹង ១៤ m
– ជម្រៅទឹក ៤.៣ m
– ទំងន់ផ្ទុក ២.៩៥០ ton
+ មាននាវឹក ចំនួន ១០១នាក់ ដឹកនាំបញ្ជាលោកវរនាវីឯក Francois Maignan មេបញ្ជាការនាវា ៕
ដោយ ៖ សហការី