ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីក្រសួងព័ត៌មានចំនួន ៣ រូប កំពុងបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងបណ្តាប្រទេសអាស៊ានសម្រាប់ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីក្រសួងព័ត៌មានចំនួន ៣ រូប កំពុងបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងបណ្តាប្រទេសអាស៊ានសម្រាប់ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ 

យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបញ្ជាក់ថា, មន្ត្រីក្រសួងព័ត៌មានចំនួន ៣ រូប បាន នឹងកំពុងបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងបណ្តាប្រទេសអាស៊ាន ក្នុងការផ្តិតយករូបភាពសម្រាប់ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

មន្ត្រីទាំង៣រូប ដែលទទួលការចាត់តាំងពីក្រសួងព័ត៌មានរួមមាន 

១-លោក ខឹម សុវណ្ណារ៉ា មន្ត្រីអគ្គនាយកដ្ឋានAKP

២-លោក សៀង កុសល មន្ត្រី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

៣-លោក ឱរ សូរិយាពង្ស  មន្ត្រី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

មន្ត្រីទាំង៣រូបខាងលើ នឹងប្រចាំការផ្តិតយករូបភាព និងផ្សាយផ្ទាល់ពិសេសរាល់កម្មវិធីដង្ហែភ្លើងគប់កីឡា ទៅកាន់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន ចាប់ពីថ្ងៃទី ២៤ ខែមីនា ដល់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ ៕

ដោយ ៖ សហការី


ចែករំលែក៖