ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែនបុករថយន្តស្តារិចដាច់កង់ខ្លួនឯងម្ចាស់រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកាមរីបាឡែនបុកជាមួយរថយន្តស្តារិចដាច់កង់កាមរីបាឡែន រីឯម្ចាស់រងរបួសធ្ងន់នៅព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២៣តាមបណ្ដោយផ្លូវជាតិលេខ៥ឋិតក្នុងភូមិអញ្ចាញ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

    អ្នកឃើញហេតុការណ៍ប្រាប់ថា រថយន្តកាមរីបាឡែនមិនស្គាល់អត្តសញ្ញាណអ្នកបើកបរម្នាក់ឯង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2L-7921 ធ្វើដំណើរពីក្រុងប៉ោយប៉ែតឆ្ពោះទៅខេត្តបន្ទាយមានជ័យក្នុងដំណើរបញ្ច្រាសទិសជាមួយរថយន្តស្តារិច ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ2AB-8913ដឹកថ្នាំពេទ្យមានគ្នាពីរនាក់ទាំងតៃកុង(មិនស្គាល់អត្តសញ្ញាណ) លុះមកដល់ចំណុចកើតហេតុអ្នកបើកបររថយន្តកាមរីបាឡែនងងុយដេកបានរេចង្កូតទៅបុករថយន្តស្តារិចដាច់កង់ខ្លួនឯងនិងរងការខូចខាតផ្នែកមុខ ចំណែកម្ចាស់រថយន្តកាមរីបាឡែនរងរបួសធ្ងន់  រីឯរថយន្តស្តារិចរងការខូចខាតផ្នែកខាងមុខដែរ តែម្ចាស់មិនរងរបួសឡើយ។

   ក្រោយកើតហេតុគេឃើញសមត្ថកិច្ចជំនាញក្រុងចុះធ្វើកំណត់ហេតុរួចយករថយន្តទាំងពីរទៅរក្សាទុកនៅអធិការដ្ឋានក្រុងដើម្បីដោះស្រាយតាមផ្លូវច្បាប់។ចំណែកម្ចាស់រថយន្តកាមរីបាឡែនត្រូវបានកម្លាំងសមត្ថកិច្ចហៅរថយន្តដឹកទៅយកសង្គ្រោះនៅមន្ទីរពេទ្យ។ 

គេសង្កេតឃើញថា មួយរយៈនេះគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តបន្ទាយមានជ័យហាក់បីដូចជាមានច្រើនករណី ក្នុងនោះដែរសមត្ថកិច្ចជំនាញបានធ្វើការណែនាំដល់បងប្អូនពលរដ្ឋបើកបរសូមមានការប្រុងប្រយ័ត្ននិងគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថគ្រោះថ្នាក់ចរាចរណ៍និងសុវត្តិភាពក្នុងការធ្វើដំណើរ(រួមគ្នាគោរពច្បាប់ចរាចរណ៍)៕

ដោយ ៖ វណ្ណា


ចែករំលែក៖