ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការ CAPDI

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងវិហារឥស្លាមឥណ្ឌូនេស៊ី។ 

ក្នុងជំនួបនោះ លោក Jusuf Kalla​ បានសម្ដែងនូវការគោរពជូនដល់សម្ដេចតេជោចំពោះការដឹកនាំដ៏ឈ្លាសវៃ​ដែលបាននាំកម្ពុជា​មកនូវសុខសន្តិភាព ស្ថិរភាព ជាពិសេស​នាំ​មក​នូវ​សុខដុម​បនីយកម្ម​រវាងសាសនា។

លោក Jusuf Kalla បានបញ្ជាក់គោរពជូនសម្ដេចតេជោថា  លោកបាននាំសាសនិកអ៊ីស្លាម​មកកម្ពុជា​ចំនួនជាង១០០នាក់ មកចូលរួមស្រាយបួស ​ហើយអ្វីដែលឯកឧត្តម​បានឃើញកាល​ពីម្សិលមិញគឺជាសុខដុមភាពនិងសាមគ្គីភាពយ៉ាងល្អបំផុត​រវាងសាសនា​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បបានថ្លែងអំណរគុណជូនចំពោះ លោលដែលបានដឹកនាំ​សាសនិកអ៊ីស្លាមមកចូលរួមស្រាយបួសនៅកម្ពុជា។​សម្ដេចតេជោ បានជម្រាបជូនឯកឧត្តមថា កម្ពុជា​រៀបចំ​កម្មវិធី​ស្រាយបួសនេះ ជារៀងរាល់ឆ្នាំហើយសាសនា​នៅកម្ពុជាគឺមានសុខដុមភាព​ណាស់​ទាំងរវាងសាសនាឥស្លាម ​សាសនាគ្រិស្ត និងសាសនាព្រះពុទ្ធ៕

ដោយ ៖ សិលា


ចែករំលែក៖