ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី​មេម៉ាយ​ម្នាក់​មាន​ជំងឺប្រចាំ​កាយ​ប្រេីកូនឱ្យទៅទិញថ្នាំពេទ្យ​ ពេលកូនមកវិញស្លាប់ចោលកូនបាត់គួរឱ្យសង្វេគ​

ចែករំលែក៖

​    ភ្នំពេញ​ ៖ មានការភ្ញាក់ផ្អេីលមួយបានកេីតឡេីង​ ខណៈដែលស្ត្រី​មេម៉ាយ​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​ ហើយបានប្រេីកូនស្រីឱ្យទៅទិញថ្នាំពេទ្យមកលេប​ តែពេលកូនស្រីត្រឡប់មកវិញស្រាប់តែម្ដាយ​ដាច់​ខ្យល់​ស្លាប់​ក្នុង​បន្ទប់​ជួល​បាត់ទៅហេីយ ។ 

​     ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលា​ម៉ោង​៩និង​៣០នាទី​យប់​ថ្ងៃ​ទី​២៨​ ខែ​មីនា​ ឆ្នាំ​២០២៣​ នៅ​ក្នុង​បន្ទប់​ជួល​ក្រោយ​អតីត​ស៊ី​ឡាំ​ង​ហ៊ួ​ ភូមិ​ត្នោត​ជ្រំ៤​ សង្កាត់​បឹង​ទំពុនទី​២​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​  ។ 

​     សព​ជនរងគ្រោះ​មានឈ្មោះ​ សុង​ ចំរេីន​ ភេទស្រី​ អាយុ​៥៥ឆ្នាំ​ មុខរបរ​រេីសអេតចាយ ស្នាក់នៅ​បន្ទប់​ជួល​ ម្តុំ​ក្រោយ​អតីត​ស៊ី​ឡាំ​ង​ហ៊ួ​ ក្នុងសង្កាត់​បឹង​ទំពុនទី​២​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ មាន​ស្រុក​កំណើត​នៅ​ស្រុក​ខ្សាច់កណ្ដាល​ ខេត្ត​កណ្ដាល​  ។ 

​   បេីតាម​ការ​រៀប​រាប់​របស់​អ្នក​ជិត​ខាង​ក៏ដូច​ជា​កូន​ស្រី​វ័យ​១០ឆ្នាំ​របស់​សព​រងគ្រោះបានឱ្យ​ដឹង​ថា​ ស្ត្រី​ខាងលើ​គឺ​ជា​ស្ត្រី​មេម៉ាយ​មាន​កូន​២នាក់​ ដោយ​​ប្តី​ទេីប​តែ​ស្លាប់​ចោល​ប៉ុន្មាន​ខែ​មុន​នេះ ដោយជនរងគ្រោះប្រកប​មុខ​របរ​រេីសអេតចាយ​ដេីម្បីចិញ្ចើម​ជីវិត​ និង​មាន​ជំងឺប្រចាំ​កាយ​ ដូច​ជា​ជំងឺបេះដូង​និង​ជំងឺ​ផ្សេង​ៗ​ទៀត​ ហេីយ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ស្ត្រី​រងគ្រោះ​ចេះ​តែ​ត្អូញត្អែរ​ពី​ជំងឺ តែ​មិន​ហ៊ាន​ទៅ​មន្ទីរពេទ្យ​ទេដោយ​សារ​តែ​អត់​លុយ​ សុខ​ចិត្តឱ្យ​កូន​ទៅ​ទិញ​ថ្នាំឱ្យលេប​ ​តែ​លុយ​ដែល​គាត់​មាន​តិច​តួច​ក្នុង​ខ្លួន​ប៉ុណ្ណោះ។ 

​   ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ លុះ​មកដល់​យប់​ថ្ងៃ​កេីតហេតុ​ ស្ត្រី​រងគ្រោះ​លែង​ឃើញ​ដេីរ​ចេញ​ពី​បន្ទប់​ជួល​ រហូត​ទាល់​តែ​ដល់​ម៉ោង​កេីតហេតុ​ អ្នក​ជិត​ខាង​ទៅ​មេីល​ឃើញ​ស្ត្រី​រងគ្រោះ​ដេក​ស្លាប់​បាត់​ទៅ​ហើយ​។ 

    ដោយ​ឡែក​តាមសម្តីកូន​ស្រី​អាយុ​១០ឆ្នាំ​វិញ​បាន​និយាយទាំង​ទឹក​ភ្នែក​​ថា​ មុន​ពេល​ម្ដាយ​របស់​នាង​ស្លាប់​ម្តាយ​របស់​នាង​បាន​ប្រាប់ឱ្យទៅទិញ​ថ្នាំ​ឈឺធ្មេញ​ឱ្យ​លេប​ លុះ​ត្រលប់​មកវិញ​ក៍ឃេីញ​ម្តាយ​របស់​ខ្លូន​ស្លាប់​បាត់​ទៅ​ហើយ​  ។ 

​  ក្រោយ​ពេល​កេីតហេតុ​ បន្ទាប់​ពី​ពិនិត្យ​រួច​រាល់​ហើយ​ សមត្ថកិច្ច​ក៏បាន​ធ្វើ​លិខិត​ប្រគល់​សព​ឱ្យសាច់ញាតិ​រាប់​រៀប​ចំ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​ខ្សាច់កណ្ដាល​ ខេត្ត​កណ្ដាល​ និង​សូម​អំពាវនាវ​ដល់​សប្បុរសជន​នានា​ឱ្យ​ជួយ​ ដល់​គ្រួសារ​សព​ជា​ពិសេស​កូន​ស្រី​អាយុ​១០ឆ្នាំ​ដែល​រស់នៅ​កំព្រា​នេះផងដែរ​ ៕​

IMG_1791

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖