ព័ត៌មានទាន់ហេតុការណ៍៖

ស៊ូ ដាណេ បង្ហាញក្តីរំភើប ពេលសម្តែងទម្រង់របាំ១០០ឆ្នាំ ដែលជាស្នារព្រះហស្ថ សម្តេច រាជបុត្រីព្រះរៀម នរោត្តមបុប្ផាទេវី

ចែករំលែក៖

ភ្នំពេញ៖ សិល្បករពហុជំនាញ អ្នកនាង ស៊ូដាណេ បានបង្ហាញអារម្មណ៍រំភើបរីករាយក្រោយពីនាងត្រូវបានផ្តល់ឱកាសក្នុងការសម្តែងទម្រង់របាំ១០០ឆ្នាំ ដែលជាស្នារព្រះហស្ថ សម្តេច រាជបុត្រីព្រះរៀម នរោត្តមបុប្ផាទេវី មុននេះ។ នាងបានចាត់ទុថាជាកិត្តិយសធំធេញក្នុងជីវិតសិល្បៈដែលទទួលបានឱកាសដ៏វិសេសវិសាលមួយនេះ។ នាងថាជាព្រះមហាកិត្តិយសនិង ព្រះមហាទិគុណដ៏ធំធេង ដោយក្រុមសិស្សរបាំនៃសាលារបាំនរោត្តម បុប្ផាទេវី មានឱកាសសម្តែងរបាំ ។ «របាំបួនបទ ៖ បទព្រះថោង» ក្នុងទម្រង់របាំព្រះរាជទ្រព្យរជ្ជសម័យហ្លួងស៊ីសុវត្ថិ ថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទតផ្ទាល់។អរគុណដល់អ្នកគ្រូវ័នសាវ៉ៃ ដែលបង្ហាត់យើងខ្ញុំដោយផ្ទាល់នូវទម្រង់១០០ឆ្នាំដែលជាស្នារព្រហ្ថសរបស់ សម្តេចរាជបុត្រី ព្រះរៀមនរោត្តមបុប្ផាទេវី ទេពនាដវត្តីឯងនៃកម្ពុជា។ជាមួយគ្នានេះនាងគោរពថ្វាយបង្គំព្រះអង្គម្ចាស់ Tesso Sisowath ដែលទ្រង់ប្រោសប្រទាន លើកទឹកចិត្តឱ្យតម្លៃក្នុងការចូលរួមសម្តែងជានាយរោងបង្ហាញខ្លួននៅលើឆាកដ៏ស្រស់ត្រកាលថ្វាយនិងយាងទត យើងនៅក្រោយការសម្តែងដ៏ប្រណិត ។ 

គួរបញ្ជាក់ដែរថាការផាត់ខ្លួន និងមុខស របស់នាដការីរបាំព្រះរាជទ្រព្យនាពេលបច្ចុប្បន្នគឺមិនមែននឹកឃើញធ្វើតាមចិត្តនឹកឃើញ ឬក៏ការច្នៃប្រឌិតថ្មីនោះពោលគឺជាការត្រាប់តាមលំនាំដើមពីបុរាណតាំងពី១០០ឆ្នាំមុនឯណោះ។រយៈពេលមួយសតវត្សទៅហើយ របាំព្រះរាជទ្រព្យ កាលក្នុងរជ្ជកាលហ្លួងព្រះសុីសុវត្តិគេនិយមយកម្សៅក្រអូបពណ៌.ស លាបមុខ លាបខ្លួនឲ្យ.ស គឺជាសិល្បៈមួយបែប មានអត្ថន័យជ្រាលជ្រៅដោយសារពណ៌.ស សម្រាប់តំណាងឲ្យភាពបរិសុទ្ធព្រហ្មចារី ដែលមិនទាន់មានប្រឡូកប្រឡាក់លើរាងកាយដ៏ស្អាតស្អំ។ការផាត់មុខឡើងសស្គុស បង្ហាញថា ការផាត់នេះមិនត្រឹមតែលើកស្បែកឱ្យមានសម្រស់ជាងធម្មតាប៉ុណ្ណោះទេ តែគឺធ្វើឱ្យស្បែកនោះលែងមានពណ៌ជាប្រក្រតីថាជាស្បែកមនុស្ស។ អ្នករាំអាចញញឹមតិចតួច មិនអាចញញឹមខ្លាំងទេ កុំថាឡើយដល់ទៅមានសើចក្អាកក្អាយនោះ។ក្រៅពីការលាបមុខដោយម្សៅ តួអង្គរបាំបុរាណខ្លះមានពាក់”មុខ”ខ្មុកតែម្ដង។ ការមានលាបមុខ ឬការពាក់មុខនេះ ធ្វើឱ្យអ្នកសម្ដែងក្លាយទៅជាតួអង្គណាមួយវិញ អាចជាតំណាងឲ្យទេពឬតំណាងឲ្យទេពធីតាសួគ៌ាវិមាន។ដើម្បីរម្លឹកពីការផាត់មុខ និងខ្លួនឲ្យ.សលើនាដការីរបាំខ្មែរ នាពេលកន្លងទៅនាដការីរបាំ បានទៅថតនៅទីតាំងប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់ខ្មែរ និងត្រាប់តាមគ្រប់កាយវិការ របស់អ្នករបាំពីជំនាន់មុន ក្នុងន័យផ្ដល់តម្លៃ និងឧទ្ទិសដឹងគុណដល់ការខិតខំប្រឹងប្រែងរបស់ដូនតាខ្មែរតាំងពីបុរាណកាលមក៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖