ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន!​ ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​

ចែករំលែក៖

ភ្នំពេញ​៖​ សេចក្តីប្រកាសព័ត៌មាន!​ ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនដល់សាធារណជន អំពីលទ្ធផលកិច្ចប្រតិបត្តិការស្វែងរកជនបរទេស ដែលបានស្នើសុំអន្តរាគមន៍ តាមរយៈទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម (ករណីលេខ ៧៦៣)។ នេះបេីយោង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការជាតិ​ប្រយុទ្ធប្រឆាំង​អំពេី​ជួញដូរ​មនុស្ស​ កាលពីថ្ងៃទី​០២​ ខែមេសា​ ឆ្នាំ​២០២៣។ 

នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ បានបញ្ជាក់ថា៖​ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្នើសុំ អន្តរាគមន៍ស្វែងរកពលរដ្ឋរបស់ខ្លួនឈ្មោះ ADITYA FERDIANSYAT ភេទប្រុស កើតថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០១ កាន់លិខិតឆ្លងដែនលេខ E1772988 ដែលសង្ស័យត្រូវបានបង្ខាំងក្នុងទីតាំងមួយកន្លែងស្ថិតនៅ ខេត្តស្វាយរៀង។ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចុះស្រាវជ្រាវ រកឃើញជនជាតិឥណ្ឌូនេស៊ីខាងលើ កំពុងស្នាក់នៅផ្ទះសំណាក់មួយកន្លែង និងបានស្ដាប់ការបំភ្លឺរបស់ សាមីខ្លួនបានឱ្យដឹងថា រូបគេចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណង ដើម្បីស្វែងរកការងារ ហើយបានចូលធ្វើការរយៈពេល ០១ខែ នៅក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅ រាជធានីភ្នំពេញ រួចបានសុំឈប់ និងរកបានការងារថ្មីនៅខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ តាមរយៈភ្នាក់ងារស្វែងរកការងារ ដោយមានចុះកិច្ចសន្យាការងាររយៈពេល ០៦ខែ។ អំឡុងពេលធ្វើការ មិនមានការបង្ខាំងបិទសិទ្ធិសេរីភាព ឬធ្វើទារុណកម្មអ្វីឡើយ។ ដោយសារខ្លួនមិនពេញចិត្តនឹងស្ថានភាព ការងារ ទើបមានបំណងចង់លាឈប់ត្រឡប់ទៅប្រទេសកំណើតវិញ ប៉ុន្តែខ្លាចក្រុមហ៊ុនមិនអនុញ្ញាត ព្រោះ ខុសកិច្ចសន្យាការងារ។

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ រូបគេបានទំនាក់ទំនងទៅក្រុមគ្រួសារឱ្យរាយការណ៍ទៅស្ថានទូត ឥណ្ឌូនេស៊ី ដើម្បីជួយអន្តរាគមន៍។ លុះដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុនបានអនុញ្ញាតឱ្យរូបគ ឈប់ពីការងារ និងចាកចេញពីក្រុមហ៊ុន ហើយខ្លួនក៏បានទៅស្នាក់នៅផ្ទះសំណាក់មួយកន្លែង ស្រាប់តែ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ក៏មានសមត្ថកិច្ចចុះមកដល់ផ្ទះសំណាក់ស្វែងរកខ្លួន និងអញ្ជើញទៅកន្លែង សមត្ថកិច្ច ដើម្បីសាកសួរ ។ ករណីនេះក្រុមប្រតិបត្តិការមិនបានពិនិត្យឃើញមានសញ្ញាណនៃការបង្ខាំង មនុស្សដោយខុសច្បាប់នោះទេ ផ្ទុយទៅវិញ គឺឈ្មោះ ADITY – FERDIANSY AT មានចេតនាឈប់ពី ការងារ ដោយគេចវេះពីការទទួលខុសត្រូវតាមកិច្ចសន្យាការងាររវាងក្រុមហ៊ុន និងបុគ្គលខ្លួន។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានបញ្ជូនឈ្មោះ ADITYA FERDIANSYAT ទៅកាន់មណ្ឌលត្រៀម បណ្ដេញចេញរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍៕

ដោយ​៖សហការី​


ចែករំលែក៖