ព័ត៌មានទាន់ហេតុការណ៍៖

៣ខែ ដើមឆ្នាំ២០២៣នេះ! កម្ពុជារកចំណូលបានជាង១១លានដុល្លារ ពីការលក់បណ្ណចូលទស្សនាអង្គរ

ចែករំលែក៖

ខេត្តសៀមរាប៖​ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែល​ទើប​ទទួល​បាន​នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ថា​៖​ កម្ពុជារកចំណូលបានចំនួន១១,១៣៥,៤៩២ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេស ចំនួនសរុប២៣៦,៣៤១នាក់​ គិតត្រឹម​រយៈពេល៣ខែ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​ បានបញ្ជាក់បន្ថែមថា សម្រាប់ខែមីនា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន៣,៧៤៨,៧០០ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន៧៩,៣៩០នាក់។

គួរបញ្ជាក់ថា​ រដ្ឋាភិបាល ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៣នេះ បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប៤៧២,៦៨២ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

សូមអាន​ព័ត៌មាន​លម្អិត​នៅក្នុងសេចក្ដីប្រកាសព័ត៌មាន​ របស់គ្រឹះស្ថានអង្គរ​ មានដូចខាងក្រោម​៖

ដោយ៖ សហការី


ចែករំលែក៖