ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៣នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៥ករណីទូទាំងប្រទេសថ្ងៃទី៤ មេសាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៤៣នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ​នេះ។ 

ក្នុងចំណោមជនសង្ស័យចំនួន ៤៣នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ ១១នាក់ (ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៧នាក់ (ស្រី ០នាក់)​ និងប្រើប្រាស់ ៧ករណី ឃាត់ ២៥នាក់ (ស្រី ០នាក់)។

ចំណែក​វត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice)​ ស្មេីនិង​ ៦៧,១៣ក្រាម​ ,មេតំហ្វេតាមីន (Wy) ស្មេីនិង​ ០,៤៥ក្រាម​ ,កេតាមីន (Ke) ស្មេីនិង​ ២០២៦,០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាល​ជាតិ​ ៧អង្គភាព មានដូចខាងក្រោម​៖

១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ១៥នាក់ ចាប់យក Ice ៥១,០១ក្រាម, Wy ០,៤៥ក្រាម និង Ke ២០២៦,០ក្រាម។

២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ៤,៤៦ក្រាម។

៣ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២,៨០ក្រាម។

៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,១២ក្រាម។

៥ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៨,៥៥ក្រាម។

៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់។

៧ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,១៩ក្រាម ៕ ដោយ​៖សហការី​

រូបភាព៖ ឯកសារ


ចែករំលែក៖