ព័ត៌មានទាន់ហេតុការណ៍៖

លោក ស សុខា ត្រូវបានចាត់តាំងជាតំណាងប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង ៖ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង សម្តេចក្រឡាហោម ស ខេង  នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេច ស្តីពី ការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង  ក្នុងនោះដោយបញ្ជាក់ថា, ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវង បានឃើញសេចក្ដីសម្រេចលេខ ៦៩៤/១៨ សស.គក ចុះថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្តីពី ការចាត់តាំងក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រៃវែង តាមសំណូមពរចាំបាច់នៃការងារ 

សម្រេច ;  ត្រូវបានចាត់តាំង លោក ស សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចឡារហាម ស ខេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ក្នុងរាល់កម្មវិធីចុះជួបសំណេះសំណាលជាមួយសមាជិកបក្ស និងប្រជាពលរដ្ឋនៅទូទាំង ខេត្តព្រៃវែង ។

គណៈកម្មាធិការបក្សខេត្តព្រៃវែង ក្រុមការងារគណបក្សគ្រប់ថ្នាក់ នៃគ្រប់ស្ថាប័នគណបក្សដែល ពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវប្រតិបត្តិតាមសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖