ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចៀសការរឹបអូសទ្រព្យសម្បត្តិ និងចាប់ចងប្រជាពល​រដ្ឋជាប់កម្ចីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ហើយគ្មានលទ្ធភាពសងពិតប្រាកដ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឱ្យបញ្ចៀសការរឹបអូសទ្រព្យសម្បត្តិ និងចាប់ចងប្រជាពល​រដ្ឋជាប់កម្ចីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ហើយគ្មានលទ្ធភាពសងពិតប្រាកដ។

សូមបញ្ជាក់ថា ៖ នាព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០៣ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រសួង ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់លើបញ្ហា​កម្ចីធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយត្រូវបញ្ចៀសរាល់ការរឹបអូសទ្រព្យសម្បត្តិ និងការចាប់ចង​ប្រជាពលរដ្ឋដែលបានជាប់កម្ចីឥណទានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ហើយមិនមានលទ្ធភាពពិតប្រាកដ ដើម្បីសងបំណុលវិញ ក្នុងកាលៈទេសៈលំបាកក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។

តែសម្តេចតេជោនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ អនុវត្តចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលញុះញង់ និងឃោសនាមិនឱ្យសងត្រឡប់ ឬចេញមកនិយាយបំផុសចលនាមិនឱ្យសងបំណុល។

សូមជម្រាបជូនផងដែរថា, កន្លងទៅថ្មីៗនេះ បែរជាមានមេក្រូហិរញ្ញវត្ថុខ្លះ បែរជាតម្រូវឲ្យអតិថិជនរបស់ខ្លួន ត្រូវបំពេញកាតព្វកិច្ចក្នុងការដំឡើងការប្រាក់ ដែលធ្វើឲ្យអតិថិជន មានចម្ងល់ ? ហើយក៏មានអ្នកនិយមលេងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក៏បានបង្ហោះអំពីបញ្ហានេះ។ 

facebook មួយមានឈ្មោះថា, ( RIN RATANAK) បានបង្ហោះយ៉ាងដូច្នេះថា, (ធនាគារ មួយចំនួន ប្រកាសដំឡើង ការប្រាក់ សម្រាប់អតិថិជនថ្មី .. មុនពេលផ្តិតមេដៃ លើកិច្ចសន្យាកម្ចី .. សូមពិនិត្យ ដោយប្រុងប្រយ័ត្ន !!) ។

បញ្ហានេះគួរតែ ធានាគារជាតិ មេត្តាពិនិត្យនិងតាមដានក្នុងរឿងនេះដើម្បីការពារឲ្យផលប្រយោជន៍ប្រជាពលរដ្ឋដែលជាអតិថិជនរបស់ធនាគារក៏ដូចជាមេក្រូហិរញ្ញវត្ថុ ៕  

ដោយ ៖ សិលា


ចែករំលែក៖