ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​តេជោ​ ហ៊ុន​ សែន​ ឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន២០,០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៨​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានថ្លែងថា​ ដើម្បីជាការលើកទឹកចិត្ត សម្ដេចសូមចូលរួមជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន២០,០០០ដុល្លារ។ 

សម្ដេចតេជោ​ បានថ្លែង​បន្តថា​ មួយវិញទៀតប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago ។

គួរជម្រាបជូនដែរថា​ លោកស្រី​ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាសផ្តល់ថវិកាចំនួន ១០០០ដុល្លារក្នុងម្នាក់ ដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីលនៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០២៣។

តាមរយៈការចេញផ្សាយដោយគេហទំព័រក្រសួងព័ត៌មានបានបញ្ជាក់ថា ប្រាក់នេះដែរជាការលើកទឹកចិត្តចំពោះកីឡាកររូបនេះ ដែលជានិច្ចកាលតែងតែជួយលើកតម្កើងតម្លៃនៃវប្បធម៌ខ្មែរ ផ្សព្វផ្សាយនៅលើឆាកជាតិ និងអន្តរជាតិនាពេលថ្មីៗនេះ៕

ដោយ​៖សហការី​


ចែករំលែក៖