ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៥នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ។ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
ក្នុងចំណោមជនសង្ស័យចំនួន ៥៥នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់ ១៧នាក់ (ស្រី ២នាក់) ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៧នាក់ (ស្រី ០នាក់) និងប្រើប្រាស់ ១១ករណី ឃាត់ ៣១នាក់ (ស្រី ១នាក់)។ រីឯវត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១២៤៦,៦៩ក្រាម និង១៤កញ្ចប់តូច និងមេតំហ្វេតាមីន (Wy) ស្មេីនិង ០,៩៣ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលមានចំនួន ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះនគរបាលជាតិ ៩អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ១អង្គភាព មានដូចខាងក្រោម៖
*១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ស្រី ២នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ២១នាក់ ស្រី ១នាក់ ចាប់យក Ice ១០៩០,០៨ក្រាម។
*២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ២,៤៦ក្រាម។
*៣ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ២កញ្ចប់តូច។
*៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យក Ice ០,៣០ក្រាមនិង៣កញ្ចប់តូច។
*៥ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៤កញ្ចប់តូច។
*៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់។
*៧ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១៥២,៦៥ក្រាម និង Wy ០,៩៣ក្រាម។
*៨ / តាកែវ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៩ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៥កញ្ចប់តូច។
និង១០, កម្លាំងកងរាជអាវុធហត្ថខេត្តកំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,២០ក្រាម ៕
ដោយ៖សហការី