ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូបណ្តាលឱ្យស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបុកម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ៥៨-៥៩ត្រង់ចំណុចក្បាលស្ពានភូមិកណ្តាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០៖២០នាទីយប់ថ្ងៃទី១០ខែមេសាឆ្នាំ២០២៣។

នគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HU-0850 បើកបរដោយស្ត្រីរងគ្រោះមានឈ្មោះ ឡុក គន្ធា អាយុ៣៤ឆ្នាំរស់នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាលបើកបរពីទិសខាងលិចទៅទិសខាងកើតមកដល់ចំណុចកើតហេតុខាងលើត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកនឹងអត្តសញ្ញាណអ្នកបើកបរបុកម៉ូតូស្ត្រីរងគ្រោះពីក្រោយពេញទំហឹងបណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ប្រភពបានបន្តទៀតថាក្រោយកើតហេតុរថយន្តបង្កបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោលបើកបរស្របទិសគ្នា។

មន្ត្រីជំនាញបានធ្វើការវាស់វែង ព្រមទាំងបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

វត្ថុតាងម៉ូតូ យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមហាសាំង ចំពោះរថយន្តបង្កបើករត់គេចពីកន្លែងកើតហេតុ។ 

ករណីនេះ កម្លាំងនគរបាលកំពុងធ្វើការស្រាវជ្រាវ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖