ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិស​​សម្លឹង​រក​ការ​ចាប់​ខ្លួន​បន្ថែម​ទៀត​បន្ទាប់​ពីអ្នកគាំទ្រ​ស្រែក​ជេរពាក្យ​ស្រឡាញ់​ភេទ​ដូច​គ្នាក្នុងជំនួប Wolves និង Chelsea

ចែករំលែក៖

ប៉ូលិសនៅតំបន់ West Midlands និយាយថា ពួកគេកំពុងស្វែងរកចាប់ខ្លួនបន្ថែមទៀត ជុំវិញការស្រែកជេរស្តីអំពីមនុស្សស្រលាញ់ភេទដូចគ្នា អំឡុងពេលដែលក្រុម Wolves ឈ្នះក្រុមតោខៀវ Chelsea កាលពីថ្ងៃសៅរ៍សប្តាហ៍មុន

នេះកើតឡើងបន្ទាប់ពីក្រុម Wolves បានឲ្យដឹងថា ការចាប់ខ្លួនបីនាក់ត្រូវបានធ្វើឡើងរួចហើយបន្ទាប់ពីការប្រកួតនៅ Molineux ទាំងក្រុមWolves និង Chelsea បានថ្កោលទោសការស្រែកបន្ទាប់ពីការប្រកួត។

ក្លិប Wolves បានប្រកាសថា ពួកគេបានរំលឹកអ្នកគាំទ្រលើប្រព័ន្ធ PA ក្នុងអំឡុងពេលប្រកួថា “អាកប្បកិរិយារើសអើង និងការស្រែកច្រៀង” មិនត្រូវបានអត់ឱនឱ្យទេ។

បុរសនាក់ដែលមានអាយុ៣២ឆ្នាំ, ២៤ឆ្នាំ និង២១ឆ្នាំត្រូវបានចាប់ខ្លួនដោយសង្ស័យថា ជាបទល្មើសសណ្តាប់ធ្នាប់សាធារណៈដែលបណ្តាលឱ្យមានការយាយី ការដាស់តឿន ឬទុក្ខព្រួយ និងការប្រើប្រាស់ពាក្យគំរាមកំហែង ឬអាកប្បកិរិយាដើម្បីបញ្ឆេះឱ្យមានការស្អប់ខ្ពើមផ្លូវភេទ។ នេះបើយោងនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ប៉ូលិWest Midlands

បុរស​ទាំង​​នាក់​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំបណ្តោះអាសន្ន ខណៈ​ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​កំពុង​បន្ត។ អគ្គនាយក Sallie Churchill បាននិយាយថា “យើងកំពុងបន្តស៊ើបអង្កេត ហើយបច្ចុប្បន្នមន្រ្តីកំពុងចាក់មើលវីដេអូឡើងវិញដើម្បីកំណត់អត្តសញ្ញាណអ្នកដែលចូលរួមក្នុងការស្រែករបស់អ្នកគាំទ្រក្នុងទីលាន យើងនឹងស្វែងរកចាប់ខ្លួនបន្ថែមទៀត” ។

សេចក្តីថ្លែងការណ៍ពីក្លិប Wolves បានបញ្ជាក់ថា “ ពាក្យ Homophobia ដូចជាទម្រង់នៃការរើសអើងផ្សេងទៀតទាំងអស់ មិនមានកន្លែងនៅក្នុងបាល់ទាត់ ឬសង្គមទេ អ្នក​ណា​ដែល​មាន​អាកប្បកិរិយា​រើសអើង​គឺ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ

ក្លិបបានអះអាងថា ខ្លួននឹងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ប៉ូលិស នៅពេលដែលពួកគេធ្វើការស៊ើបអង្កេតរបស់ពួកគេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្លិប Chelsea ក៏បានឲ្យដឹងដែរថា ការដាក់ស្លាកសញ្ញាគ្រប់ទម្រង់នៃអាកប្បកិរិយារើសអើងមិនអាចទទួលយកបានទេដោយក្លិបនឹងធ្វើការដើម្បី លុបបំបាត់ការស្រែកគំហកអាក្រក់ទាំងនេះចេញពីការប្រកួតរបស់ក្រុម

ជាមួយគ្នានេះលីកកំពូលអង់គ្លេស Premier League បានចេញសារមួយដែរដោយអះអាងថា មិនមានកន្លែងនៅក្នុងបាល់ទាត់ ឬសង្គមសម្រាប់ការស្រែកច្រៀង និងការរើសអើងភេទដូចគ្នានោះទេ

ដោយ៖ (រូបភាព ៖ BBC Sport)


ចែករំលែក៖