ព័ត៌មានទាន់ហេតុការណ៍៖

លោកវរសេនីយ៍ឯក សៀ ទីន បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួម ដែលនឹងត្រូវអនុវត្តជាបន្តបន្ទាប់!

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំ របស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ម្សិលមុិញ  នៅសាលប្រជុំរួម របស់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួម ដល់ លោកប្រធានមន្ទីរទាំង៧ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថ ខណ្ឌទាំង១៤ និងលោកមេបញ្ជាការ វរសេនាតូច ដោយធ្វើការណែនាំឲ្យត្រួតពិនិត្យ ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកិច្ច ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ និង អាស៊ាន ប៉ារ៉ា ហ្គេម លើកទី១២ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៅពេលខាងមុខដ៏ខ្លីនេះ ព្រមទាំងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នៃរដ្ឋសភា ផងដែរ។

សូមបញ្ជាក់ថា, កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ , ទាំងបញ្ជាការមូលដ្ឋានអាវុធហត្ថ ខណ្ឌទាំង១៤ និងបញ្ជាការ វរសេនាតូច ក្រុមអន្តរាគមន៍ តែងតែបាន បំពេញកាតព្វកិច្ច តាមតួនាទី ភារកិច្ច ដោយការយកចិត្តទុកដាក់បំផុត ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ២៤ ម៉ោងលើ ២៤ ម៉ោង ទាំងកម្មវិធីថ្នាក់ជាតិ ទទួលប្រតិភូ ជាពិសេស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានទទួលភារកិច្ច ការពារសន្តិសុខសណ្ដាប់ធ្នាប់ លះបង់កម្លាំងកាយចិត្ត ក្នុងនោះគេក៏សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋប្រុសស្រី សុំថតជាអនុស្សាវរីយ៍ ពេលឃើញកងកម្លាំង បំពេញភារកិច្ចដោយគ្មានគិតព្រឹកយប់ថ្ងៃ ៕

ដោយ ៖ សហការី


ចែករំលែក៖