ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាំប្រពន្ធកូននិងចៅទៅចូលរួមពិធីបើកអង្គរសង្រ្កាននៅខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​ថា៖​ នាំប្រពន្ធកូននិងចៅទៅចូលរួមពិធីបើកអង្គរសង្រ្កាននៅខេត្តសៀមរាប។ 

សូមជម្រាបជូនថា​ ដេីម្បីលេីកកម្ពស់សោភ័ណភាពក្រុងសៀមរាបបន្ថែមទៀតក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តបានរៀបចំ​ តុបតែងលម្អសោភ័ណភាពក្រុងនៅសួនច្បារព្រះរាជដំណាក់​ ពិសេសតាមបណ្តោយស្ទឹងសៀមរាប ដេីម្បីទទួលភ្ញៀវទេចរជាតិ​ អន្តរជាតិមកទស្សនាកម្សាន្ត។  

អង្គរសង្ក្រាន្តឆ្នាំនេះ​​ ស​ហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានរៀបចំឱ្យមានផ្សារបណ្តែតទឹក​ តន្ត្រី​ និងស្តង់ជាច្រេីនសម្រាប់លក់តាមសងខាងស្ទឹងសៀមរាបផងដែរ។ ជាមួយគ្នានេះ​ បងប្អូនប្រជាពលរដ្ឋអាចជិះទូកកំសាន្តតាមដងស្ទឹងសៀមរាបបានទៀតផង។ 

បងប្អូនពេលទៅលេងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត អស់កង្វល់អំពីការប្រេីប្រាស់អ៉ីនធឺណេតដោយអាចប្រើ Public Wi-Fi​ ឥតគិតថ្លៃ!  

ដោយឡែក​អ្វីកាន់តែពិសេសនោះ​ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ ស្វែងរកទីតាំង​ ១៦ទីតាំង ហេីយអាចភ្ជាប់ដោយ​ QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ Wi-Fi​ ចាប់ពីថ្ងៃ ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៣។ 

ការប្រើប្រាស់សេវាអុីនធើណេតដោយឥតគិតថ្លៃ ហើយល្បឿនលឿនដែលផ្តល់ជូនពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕

ដោយ៖ ស​ តារា


ចែករំលែក៖