ព័ត៌មានទាន់ហេតុការណ៍៖

សង្ក្រាន្តវត្តភ្នំ ៣ថ្ងៃ ពលរដ្ឋចូលរួមយ៉ាង ច្រើន ពោរពេញដោយស្នាមញញឹម និងភាពស្និទ្ធស្នាល ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ ៖ ជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៦ មេសា ឆ្នាំ២០២៣ សម្រាប់នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលអាជ្ញាធររាជធានីភ្នំពេញ បានរៀបចំសង្ក្រាន្តវត្តភ្នំនោះ គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋ ចូលលេងកម្សាន្តយ៉ាងសប្បាយរីករាយយ៉ាងច្រើនកុះកររហូតដល់រាប់ពាន់នាក់ ប្រកបដោយភាពស្និទ្ធស្នាល និងស្នាមញញឹម។

    ការចូលរួមកម្សាន្តយ៉ាងសប្បាយរីករាយនេះ ក៏បានសបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរមានឱកាសគ្រប់គ្រាន់ក្នុងការជួបជុំសប្បាយរីករាយ ក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ។

  ជាមួយគ្នានោះដែរគេបានសង្គេតឃើញមានវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏បានចូលរួមលេងក្នុងកម្មវិធីសង្ក្រាន្តវត្តភ្នំនេះយ៉ាងសប្បាយរីករាយ ជាមួយប្រជាពលរដ្ឋ ប្រកបដោយស្នាមញញឹម ភាពស្និតស្នាល និងការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកផងដែរ៕

ដោយ ៖ សំរិត


ចែករំលែក៖