ព័ត៌មានទាន់ហេតុការណ៍៖

ការធ្វើរោគវិនិច្ឆ័យ នៃជំងឺទឹកដក់ក្នុងស្រោមសួត (Pleurésie)!

ចែករំលែក៖

ភ្នំពេញ ៖ ការកោសសាច់ស្រោមសួត អាចជួយរុករករោគវិនិច្ឆ័យច្បាស់លាស់ នៃទឹកដក់ក្នុងស្រោមសួត ។

នេះជាវិធីសាស្រ្តដែលសាមញ្ញ ពុំសូវមានគ្រោះថ្នាក់ និងផល់វិបាកដែលប៉ះពាល់ដល់អ្នកជំងឺតិចតួចបំផុត ហើយនិងទទួលបានូវរោគវិនិច្ឆ័យពិតប្រាកដ មុនពេលដែលយើងប្រើប្រាស់ វិធីសាស្រ្តផ្សេងៗដែលប្រឈមមុខនិងគ្រោះថ្នាក់ ដើម្បីឈានទៅដល់ការព្យាបាល។ នេះបើយោងតាមការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។

    ការកោសសាច់ស្រោមសួតមានការចាំបាច់ គឺដើម្បីបែងចែកមូលហេតុនៃទឹកដក់ក្នុងស្រោមសួត (Pleurésie exsudative à lymphocytaire)។

ក) អ្វីទៅជាការកោសសាច់ស្រោមសួត?

    ការកោសសាច់ស្រោមសួត ជាការកោសយកបំណែកតូចល្អិត ៣ទៅ៤ដុំនៃស្រោមសួតផ្នែកខាងក្រៅ(Plèvre parietale) ដើម្បីបានដុំសាច់យកទៅវិភាគកោសិការ(Anapathologie)។

ខ) មូលហេតុអ្វី ដែលតម្រូវឲ្យមានការកោសសាច់ស្រោមសួត?

     ការកោសសាច់ស្រោមសួត ភាគធ្វើលើអ្នកជំងឺ

   – មេរោគរបេង(Tuberculose)

   – មហារីកស្រោមសួត(Mésotheliome pleural)

   – មហារីកសរីរាង្គផ្សេងៗដែលរាលដាលមកស្រោមសួត (Métastase pleural)

   – Maladie systèmique

គ)ការធ្វើរោគវិនិច្ឆ័យ៖

ការធ្វើរោគវិនិច្ឆ័យ នៃជំងឺទឹកដក់ក្នុងស្រោមសួត(Pleurésie) ដែលជារឿយៗវាមិនមានភាពងាយស្រួលនោះឡើយ។ ដោយហេតុនេះការកោសសាច់ស្រោមសួត(La ponction biopsie pleurale aveugle) គឺជាវិធីសាស្រ្តមួយ ពុំសូវមានគ្រោះថ្នាក់ និងជួយឲ្យយើងអាចរកឃើញនូវមូលហេតុច្បាស់លាស់ដែលបណ្តាលអោយមានទឹកដក់ក្នុងស្រោមសួត ។

សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងធ្វើការព្យាបាល ឲ្យទាន់ពេលវេលាដោយបច្ចេកទេសទំនើបប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សហការី


ចែករំលែក៖