ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្ដហ្វ័តមិនប្រយ័ត្នទៅបុករុឺម៉កបណ្ដាលអោយក្រឡប់ផ្ងារជើងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រុឺម៉កដឹកអីវ៉ានធ្វើម៉ាសុីនត្រជាក់មួយគ្រឿង ត្រូវរថយន្ដម៉ាកហ្វ័តបុកចំពីចំហៀងពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជា០៤ ក្នុងបរិវេណបឹងកក់បណ្ដាលអោយក្រឡាប់ផ្ងារជើងម្ខាង ចំណែករថយន្ដខ្ទេចពីមុខធ្លាក់កាង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ១៦៩ កែងនិងផ្លូវ៥៦៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានរថយន្ដហ្វ័ត មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BO- 0183 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៦៦ ទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានរុឺម៉កដឹកអីវ៉ាន់ធ្វើម៉ាសុីនត្រជាក់មួយគ្រឿង ជិះដោយបុរស ០៣នាក់ ធ្វើដំណើរចេញពីស្ដុបក្ដាន់ពីរតាមបណ្ដោយផ្លូវ១៦៩ ទិសដៅពីត្បូងមកជើងគោលបំណងទៅធ្វើម៉ាសុីនត្រជាក់នៅម្ដុំបឹងកក់ លុះមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្ដហ្វ័តបុកចំពីចំហៀងពេញទំហឹងបណ្ដាលអោយក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាត ចំណែករថយន្ដហ្វ័តខ្ទេចផ្នែកពីមុខនិងធ្លាក់កាងផងដែរ ។ ដោយឡែកក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលអោយមានអ្នករងរបួសឡើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះដល់ចំណុចកើតហេតុបានអោយភាគីទាំងពីរ សម្រួលគ្នាដោយខាងភាគីទាំងពីមិនអាចដោះស្រាយបាន ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្ដ និងរុឺម៉ក ទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖