ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញ ម៉ោង៥៖៣០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។
ក្នុងរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៣ ការដឹកជញ្ជូនបងប្អូនពីរាជធានីភ្នំពេញមកកាន់ខេត្តសៀមរាបនិងពីសៀមរាបទៅភ្នំពេញដោយប្រេីប្រាស់រថយន្តសរុបចំនួន ៣៣៩ជេីង ស្មេីនឹង ១០ ០៧៥នាក់។
សូមបញ្ជាក់ផងដែរថា រសៀលនេះក្រុមការងារពុំបានដឹកជញ្ជូនបងប្អូនពីខេត្តសៀមរាបទៅភ្នំពេញវិញទេ ដោយរង់ចាំចេញដំណេីរនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៥:៣០ព្រឹកវិញ នៅទីតាំងបុរីមន្ទីរជុំវិញខេត្ត ផ្លូវកែង ៦០ម៉ែត្រ ជាមួយផ្លូវត្រាំនាគ។ ការចេញដំណើរអាចធ្វើចាប់ពីម៉ោង ៥៖៣០នាទី ចេញបន្តបន្ទាប់រហូតអស់រថយន្ត ដោយមិនមានការកក់សំបុត្រមុននោះទេ។
ទន្ទឹមនឹងនេះ បងប្អូនប្រជាពករដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះការដឹកជញ្ជូនដោយឥតថ្លៃ៕
ដោយ៖សហការី