ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ពិតជាឈាមស្រែកស្បែកហៅមែនព្រលឹងអ្នកស្លាប់ បានតាមចងអឃាតពិតប្រាកដណាស់ !

ចែករំលែក៖

ខេត្តព្រះវិហារ៖ មុខសញ្ញាឃាតកសម្លាប់ស្រីស្អាតនៅបាវិត ខេត្តស្វាយរៀង ពេលនេះត្រូវបាននគរបាលនៃអធិការដ្ឋានស្រុកឆែប ខេត្តព្រះវិហារចាប់ខ្លួនបានហើយ នៅយប់ថ្ងៃទី២០​ ខែមេសា​ ឆ្នាំ២០២៣។

តាមប្រភពពីមន្ត្រីនគរបាលជាន់ខ្ពស់ខេត្តព្រះវិហារ​ បានឱ្យដឹងថា  ជនល្មើស ក្រោយធ្វើ​សកម្មភាព​សម្លាប់​ជនរងគ្រោះ​រួច​ ក៏បានរត់គេចទៅដល់ខេត្តព្រះវិហារ ហេីយបានចូលទៅជួលនៅផ្ទះសំណាក់មួយកន្លែងដេក រួចព្យាយាមលេបថ្នាំកណ្ដុរសម្លាប់ខ្លួន  តែមិនបានសម្រេច ត្រូវបានខាងម្ចាស់សំណាក់ ទាក់ទងមកខាង សមត្ថកិច្ចខេត្ត ដេីម្បីបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យផងដែរ។ ប៉ុន្តែ​ជាអកុសល​ជនល្មើស​បានស្លាប់បាត់ទៅហេីយ។ 

បច្ចុប្បន្ន​កម្លាំងសមត្ថកិច្ច​ជំនាញខេត្តព្រះវិហារ​ និងធ្វើការប្រគល់ជូនជំនាញនាយកដ្ឋានព្រហ្មទណ្ឌខេត្តស្វាយរៀង ដេីម្បីយកទៅបន្តនីតិវិធី។

គួរជម្រាបថា​ មានករណីភ្ញាក់ផ្អើលទាំងយប់ដល់ម្ចាស់ផ្ទះជួល​ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីប្រទះឃើញនារីជាបុគ្គលិកកាស៊ីណូម្នាក់ដាច់ក្បាលនៅក្នុងបន្ទប់ទឹកដែលសង្ស័យជាករណីឃាតកម្មអារ.កសម្លាប់រួចឃាតកបានរត់គេចខ្លួនបាត់។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នៅចំណុចបន្ទប់ជួលផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

   ពាក់ព័ន្ធករណីខាងលើនេះដែរលោកអែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត​ បានឱ្យដឹងថា​ ពិតជាមានករណីឃាតកម្មខាងលើប្រាកដមែន ដោយជនរងគ្រោះមានឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើតនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង៕

ដោយ៖សហការី​


ចែករំលែក៖