ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីផ្លាកសញ្ញាចំនួន២ តើមានន័យយ៉ាងដូចម្តេច? តោះសម្រាប់អ្នកដែរមិនទាន់ស្គាល់ និងស្វែងយល់ពីផ្លាកសញ្ញាទាំង២នេះ មានអានព័ត៍មានលម្អិត មានដូចខាងក្រោមនេះ៖
ផ្លាកសញ្ញាលេខ ១ ៖ សញ្ញានេះ តម្រូវឱ្យអ្នកបើកបរយានជំនិះគ្រប់ប្រភេទបន្ថយល្បឿន។
ផ្លាកសញ្ញាលេខ ២ ៖ សញ្ញានេះ ប្រើសម្រាប់ផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវ អំពីទីកន្លែងសម្រាប់ថ្មើរជើងដែលត្រូវឆ្លងកាត់។
បញ្ជាក់៖ ករណីផ្លាកសញ្ញាទាំងពីរនេះជាប់គ្នា មានន័យថាជាការជូនដំណឹងទៅអ្នកបើកបរត្រូវបន្ថយល្បឿន និងប្រុងប្រយ័ត្ន ពីព្រោះនឹងមានអ្នកថ្មើរជើងឆ្លងកាត់នៅខាងមុខ។
ទន្ទឹមនឹងនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន ស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋរាយការណ៍ក្នុងករណីឃើញមានផ្លូវជង្ហុកសំបុកមាន់ ឬផ្លាកសញ្ញាមានការខូចខាត ដោយរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ROAD CARE Mobile App ដើម្បីអាចចូលរួមចាត់វិធានការ៕
ដោយ៖ សហការី