ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៧នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២១ មេសា ចំនួន ១៤ករណី

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៧នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ​។

ក្នុងចំណោមជនសង្ស័យចំនួន ៤៧នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់ ២២នាក់ (ស្រី ២នាក់)។​ ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។​ ចាត់ចែង សម្រួល ១ករណី ឃាត់ ២នាក់ (ស្រី ០នាក់)។​ ប្រើប្រាស់ ៤ករណី ឃាត់ ១៩នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែមេសា រួមមាន៖ 

-មេតំហ្វេតាមីន (Ice) ស្មេីនិង​ ៨២,១៥ក្រាម និង៨កញ្ចប់តូច។

-កេតាមីន (Ke) ស្មេីនិង​ ២,៤០ក្រាម។

-នីមេតាហ្សាប៉ាម (N-zapam) ស្មេីនិង​ ១,៩៨ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ​ ៨អង្គភាព កម្លាំង​កងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ ៣អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ 

ចាប់យក Ice ១៥,៤៣ក្រាម, Ke ២,៤០ក្រាម និង N-zapam ១,៩៨ក្រាម។

*២ / បន្ទាយមានជ័យ៖ ចាត់ចែង ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។

*៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ 

ចាប់យក Ice ០,៥៥ក្រាម។

*៤ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់។

*៥ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១២,៩៩ក្រាម។

*៦ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៤៨,៩៨ក្រាម។

*៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់។

*៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ៣អង្គភាព

*១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១,៤១ក្រាម។

*២ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ៨នាក់ ស្រី ១នាក់ ចាប់យក Ice ៧កញ្ចប់តូច។

*៣ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២,៧៩ក្រាម៕ ដោយ៖សហការី

​រូបភាព៖ ឯកសារ


ចែករំលែក៖