ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបស្ពាយបានសម្រេចហើយគេចខ្លួនបានមួយថ្ងៃ​ ស្អែកឡេីងនគរបាលខណ្ឌឫស្សីកែវ​ក្របួចបាន០៤នាក់​

ចែករំលែក៖

​   ភ្នំពេញ​ ៖​ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ​ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់នៅវេលាម៉ោង១១​ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣​ ត្រង់ចំណុចផ្លូវបេតុង ក្រុមទី៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ​បានសម្រេច​កាលពីវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ​ ។ 

​    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់ឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ វ៉ា សុីម៉ៃ ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យទាំង ០៤នាក់ដែលឃាត់ខ្លួនបានរួមមាន៖ ១-ឈ្មោះ ឌី មេសំណាង ភេទប្រុស (ហៅអាមាត់ធំ) អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី៤ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន)។ ២-ឈ្មោះ ចំរើន សុភ័ក្ត្រ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុមទី៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន)។ ៣-ឈ្មោះ វាសនា ឆារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន)។ ៤-ឈ្មោះ មីន រ៉ូហ្សាក់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី៨ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន)។

​    សម្ភារ:ដកហូតរួមមាន៖ ទូរស័ព្ទដៃ ១គ្រឿង របស់ជនរងគ្រោះ បានប្រគល់ឱ្យជរងគ្រោះវិញ, ម៉ូតូ១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1IJ-2670។

​    អធិការខណ្ឌឬស្សីកែវ​ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានបញ្ចាក់ថា​ ៖ នៅថ្ងៃឆ្នាំកើតហេតុជនរងគ្រោះជិះម៉ូតូគ្នា២នាក់ម៉ាក Scoopy ពណ៌ខៀវ ចេញពីមុខក្រសួងដែនដីនគរូបនីយកម្ម និងសំណង់សំដៅទៅផ្ទះនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក លុះពេលទៅដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូម៉ាកHODNA DREAM C125 ពណ៌ខ្មៅ មិនចាំផ្លាកលេខ អត់ពាក់មួកសុវត្ថិភាព អ្នកជិះខាងក្រោយសក់ក្រហម បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយជនរងគ្រោះបានសម្រេច ហើយក៏គេចខ្លួនអស់ទៅ ភ្លាមៗនោះជនរងគ្រោះបានឡើងមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២។

​    បន្ទាប់ពីទទួលបានបណ្តឹង កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញខណ្ឌ ចុះទៅកន្លែងកើតហេតុបើកការស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើចំនួន០៤នាក់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១ ត្រង់ចំណុចផ្លូវបេតុង ក្រុមទី៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖