ព័ត៌មានទាន់ហេតុការណ៍៖

ព្រះអគ្គិជ័យកីឡាបានចាកចេញពីកុងស៊ុលកម្ពុជាប្រចាំទីក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ឆ្ពោះមកខេត្តស្ទឹងត្រែងនៅព្រឹកនេះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ព្រះអគ្គិជ័យកីឡា បានចាកចេញពីកុងស៊ុលកម្ពុជាប្រចាំទីក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ ឆ្ពោះមកខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី២៧ ខែមេសានេះ ក្រោយទទួលបានជោគជ័យក្នុងពិធីដង្ហែនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ។

   ដំណើរមាតុភូមិនិវត្តន៍របស់ព្រះអគ្គិជ័យកីឡានេះ ដឹកនាំរដោយបេសកជនពិសេសលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អមដំណើរដោយលោកស្រីថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវព្រមទាំងមន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិអូឡាំពិកឡាវ និងកីឡាករ-កីឡាការិនីឡាវផងដែរ ស្របពេលលោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន CAMSOC រួមជាមួយថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋរាប់ពាន់នាក់ត្រៀមទទួលស្វាគមន៍នៅខេត្តស្ទឹងត្រែង ៕

ដោយ៖ ស សម


ចែករំលែក៖