ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសមួយចំនួនដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ២០២៧

ចែករំលែក៖

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានទទួលការដេញថ្លៃចំនួនដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនារីនៅឆ្នាំ២០២៧

ប្រទេសប្រេស៊ីល និងអាហ្រ្វិកខាងត្បូងបានដាក់សំណើដេញថ្លៃ ខណៈដែលបែលហ្ស៊ិក ហូឡង់ និងអាឡឺម៉ង់ បានចាប់ផ្តើមការបង្ហាញចំណាប់អារម្មណ៍រួមគ្នា។ សហរដ្ឋអាមេរិក និងម៉ិកស៊ិកបានដាក់ដេញថ្លៃរួមគ្នាដើម្បីរៀបចំការប្រកួតនេះ។

ប្រទេសត្រូវដាក់សំណើដេញថ្លៃពេញលេញរបស់ខ្លួនត្រឹមថ្ងៃទី១៩ ឧសភា។ ម្ចាស់ផ្ទះត្រូវបានកំណត់ថា នឹងត្រូវបានជ្រើសរើសដោយសភា FIFA តាមរយៈការបោះឆ្នោតជាសាធារណៈនៅថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៤

អគ្គលេខាធិការ FIFA លោក Fatma Samoura បាននិយាយថា យើងមានការរំភើបចិត្តចំពោះការបង្ហាញចំណាប់អារម្មណ៍ដែលទទួលបាន មិនតិចទេ ដោយសារតែពួកគេមកពីសមាគមសមាជិកដែលមានប្រពៃណីបាល់ទាត់ដ៏រឹងមាំតំណាងឱ្យសហព័ន្ធចំនួន សមាគមសមាជិកទាំងអស់អាចពឹងផ្អែកលើដំណើរការដេញថ្លៃដ៏រឹងមាំ និងទូលំទូលាយបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃ FIFA Women’s World Cup”

អាមេរិកធ្លាប់បានធ្វើជាម្ចាស់ផ្ទះការប្រកួតក្នុងឆ្នាំ១៩៩៩ និង២០០៣ ប៉ុន្តែមិនមែនជាការដេញថ្លៃរួមគ្នាទេ ខណៈដែលប្រទេសអាឡឺម៉ង់ធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០១១។

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ២០២៣ ធ្វើឡើងនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់រវាងថ្ងៃទី២០ ខែកក្កដាដល់ថ្ងៃទី២០ខែសីហា។ ចំណែកសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកបុរសនៅឆ្នាំ២០២៦ដោយ៖ ភារៈ

(រូបភាព ៖ BBC Sport)


ចែករំលែក៖