ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធាភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពី ការជ្រើសរើសប្រធាន អនុប្រធានការិយាល័យ ប្រជាពលរដ្ឋចំនួន២រូប

ចែករំលែក៖

ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យ បានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋចំនួន០២រូប ដើម្បីបំពេញការងារនៅការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ។

   នៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញនៅថ្ងៃទី២៧ មេសា ឆ្នាំ២០២៣ នេះ បានបញ្ជាក់ថា៖ ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ មានតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹង ក្រៅប្រព័ន្ធតុលា ការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុង គោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ដើម្បីផ្តល់សេវាសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធ ភាពសំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

    ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ នឹងត្រូវជ្រើសរើសតាមរយៈការ បោះឆ្នោត ដោយគណៈកម្មាធិការបោះឆ្នោតមួយ ដែលមានសមាសភាពមកពីក្រុមប្រឹក្សារាជធានីភ្នំពេញ,តំណាងសភា ពាណិជ្ជកម្មកម្ពុជា, សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់រាជធានីភ្នំពេញ និងតំណាងអង្គការ-សមាគម សង្គមស៊ីវិលជាតិ ក្នុងស្រុក។

    – ទី១មុខតំណែងដែលត្រូវជ្រើសរើស ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ០១រូប។

-ទី២-អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ១រូប ៕ 

 

ដោយ ៖  សំរិត


ចែករំលែក៖