ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់របស់ប៉ាគីស្ថានថ្លែងថា ឥណ្ឌាប្រហែលជាធ្វើសកម្មភាពយោធាក្នុងចន្លោះពី ២៤ម៉ោងដល់៣៦ម៉ោងខាងមុខនេះ

ចែករំលែក៖

 

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅព្រឹកព្រលឹមថ្ងៃទី៣០ខែ មេសា លោក Attaullah Tarar រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងវិទ្យុ ប៉ាគីស្ថាន បានថ្លែងថា ឥណ្ឌាប្រហែលជាធ្វើសកម្មភាពយោធាចំពោះប៉ាគីស្ថានក្នុង ចន្លោះពី២៤ម៉ោងដល់៣៦ម៉ោង ខាងមុខនេះ ហើយរាល់សកម្មភាព ប្រថុយប្រថានខាងយោធារបស់ភាគីឥណ្ឌា សុទ្ធតែរងការឆ្លើយតបវិញភ្លាមៗ យ៉ាងម៉ឺងម៉ាត់ពីភាគីប៉ាគីស្ថានជាមិនខាន។ 

គេហទំព័រ «CCFR China state-controlled media » លោក Attaullah Tarar បានថ្លែងបែបនេះ តាមបណ្តាញទំនាក់ទំនងសង្គមថា ប៉ាគីស្ថានទទួលបានសេចក្តីរាយការណ៍ ដែលគួរឱ្យជឿជាក់ថា ឥណ្ឌាមានផែនការធ្វើសកម្មភាពយោធាចំពោះប៉ាគីស្ថានក្នុង ចន្លោះពី ២៤ម៉ោងដល់៣៦ម៉ោង ខាងមុខនេះ ដោយយកការចោទប្រកាន់ ដែលគ្មានភស្តុតាងមកធ្វើជាលេស ៕

ដោយ ៖ សិលា


ចែករំលែក៖