ភ្នំពេញ៖ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលរដ្ឋបាលវត្តភ្នំ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់អាយផេត) ស្ថិតនៅចំណុចមុខ វិទ្យាល័យវត្តភ្នំ ផ្លូវលេខ៤៧ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យបានប្រព្រឹត្តបទល្មើសកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ នៅចំណុចផ្លូវលេខ១០៨ កែងផ្លូវលេខ១៣ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទី១-ឈ្មោះ ថោង រតនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន), ទី២-ឈ្មោះ ទុំ សុចាន់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅ មិនពិតប្រាកដ (ឃាត់ខ្លួន)។
ក្រោយឃាត់ខ្លួនកម្លាំងជំនាញកំពុងសួរចម្លើយទៅលើជនសង្ស័យបានព្រមឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តករណី លួច មានស្ថានទម្ងន់ទោស (ឆក់អាយផេត) ពិតប្រាកដមែន។
វត្ថុតាងដកហូតរួមមានៈ ម៉ូតូ១គ្រឿង ម៉ាកScoopyi ពណ៌ស ស៊េរីឆ្នាំ២០១២ ផ្លាកលេខ ភ្នំពេញ1BK- 9213, IPad ពណ៌ប្រផេះ ចំនួន១គ្រឿង។
បច្ចុប្បន្នកម្លាំងនគរបាលអធិការដ្ឋានបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ៖សហការី