ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌច្បារអំពៅ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ក្រោមអធិបតីភាព លោក អ៊ុំ ម៉ារ៉េតប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ ៖ នាវេលាម៉ោង ០៨:០០នាទីព្រឹក ថ្ងៃ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌច្បារអំពៅ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ក្រោមអធិបតីភាព លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅនិងលោក ម៉ុក ពុទ្ធា អភិបាលរងខណ្ឌ តំណាងលោកអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអ៊ាងស៉ីផាននិងឯកឧត្តម សេង គួនណូសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញលោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌចំនួន២១រូប លោក ជាអភិបាលរងខណ្ឌ អធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ នាយករដ្ឋបាលខណ្ឌ លោក នាយករងរដ្ឋបាលខណ្ឌ មន្រ្តីការិយាល័យចំណុះ-ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ តំណាងសង្កាត់ និងលោកស្មៀនសង្កាត់ទាំង៨សរុបចំនួន៦៥ នាក់ ។

កិច្ចប្រជុំខាងលើបានពិនិត្យ និងអនុម័តលើរបៀបវារៈដូចខាងក្រោម ៖

១-ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ។ 

២-ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅ ។

៣.ពិនិត្យនិងអនុមត័លើទម្រង់(កសខ១)ពិន្ទុសូចនាករ ក្រុង ស្រុក ខណ្ឌរបស់រដ្ផបាលខណ្ឌច្បារអំពៅ ។

៤-ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខណ្ឌច្បារអំពៅ ប្រចាំខែមេសា ឆ្នាំ២០២៣ ។

៥-បញ្ហាផ្សេងៗ ៕

ដោយ៖ ស សម


ចែករំលែក៖