ព័ត៌មានទាន់ហេតុការណ៍៖

Modric របស់ Real Madrid មានការសង្ស័យសម្រាប់ការបង្ហាញខ្លួនវគ្គផ្តាច់ព្រ័ត្រ Copa del Rey

ចែករំលែក៖

អ្នកចាត់ការទូទៅលោក Carlo Ancelotti បាននិយាយកាលពីថ្ងៃសុក្រថា ខ្សែបម្រើ Luka Modric របស់ក្លិReal Madrid បានរងរបួសភ្លៅ ហើយខ្សែបម្រើជើងចាស់រូបនេះអាចមានការសង្ស័យសម្រាប់ការបង្ហាញខ្លួនប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey របស់ពួកគេជាមួយនឹងក្រុម Osasuna នៅថ្ងៃទី ខែឧសភា។

Modric វ័យ៣៧ឆ្នាំបានលេងតិចជាងមួយម៉ោងពេល Real Madrid ប្រកួតចាញ់ Girona កាលពីចុងសប្តាហ៍មុនពេលគាត់ត្រូវបានប្តូរ។

ក្រុម Real Madrid នឹង​សម្លឹង​រក​ការ​ឈ្នះ​ពាន Copa del Rey ជា​លើក​ទី២០ បើសិនជាគ្រងជើងឯកនៅរដូវកាលនេះ

លោក Ancelotti បានប្រាប់អ្នកយកព័ត៌មានមុនការប្រកួត La Liga នៅថ្ងៃសៅរ៍នេះទល់នឹងក្រុម Almeria ថា គាត់មានរបួសក្នុងការប្រកួតជាមួយ Girona ហើយត្រូវអវត្តមាន វាកំពុងរង់ចាំការវិវត្តន៍ ហើយយើងមិនដឹងថា តើគាត់នឹងសាកសមសម្រាប់ការប្រកួត Copa ដែរឬទេ? យើងបារម្ភ ហើយយើងសង្ឃឹមថា គាត់អាចជាសះស្បើយឆាប់ៗដើម្បីលេងក្នុងការប្រកួតសំខាន់ៗ

Real Madrid នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមមេឃខៀវManchester City ក្នុងជើងទីនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League របស់ពួកគេនៅថ្ងៃទី ខែឧសភាខាងមុខ

បច្ចុប្បន្ន Real Madrid ​ឈរ​នៅ​លេខ​រៀង​ទី​២​ក្នុង​ក្របខ័ណ្ឌ La Ligaដោយ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Barcelona រហូត១១​ពិន្ទុ និង​នាំមុខ​ក្រុមលេខ៣ Atletico Madrid ២​ពិន្ទុ។ ក្រុម​របស់​លោក Ancelotti ក៏​ត្រូវ​ជួប​ក្រុម​លេខ​៤ Real Sociedad ក្នុង​លីកកំពូលអេស្ប៉ាញ​នៅ​ថ្ងៃ​អង្គារ​ផងដែរ។

គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey រវាងក្រុម Real Madrid នឹងក្រុម Osasuna នៅរំលងអធ្រាត្រថ្ងៃទី៦ឈានចូលថ្ងៃទី៧ ខែឧសភាខាងមុខ។ បច្ចុប្បន្នក្រុម Real Madrid មាន៦៥ពិន្ទុ ឈរលេខ២ ខណៈដែលក្រុម Osasuna ឈរលេខ១៥ មាន៣៣ពិន្ទុ ៕

ដោយ៖ ភារៈ(រូបភាព ៖Reuters/CNA)


ចែករំលែក៖