ខេត្តស្វាយរៀង ៖ អំពើល្អកើតឡើងពីចិត្ត សទ្ធាជ្រះថ្លាលើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ តែងទទួលបាន នូវកុសលផលបុណ្យ ក៏ដូចជាការចូលរួម លើកស្ទួយសាសនាឱ្យកាន់តែមានការរីកចម្រើនសម្រាប់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទគោរពប្រណិប័តន៍ បង្ហាញពី ឆន្ទៈ គោរព ជាតិ សាសនា ព្រះមហាក្សត្រ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ គេបានមើលឃើញពី សកម្មភាពនាយឧត្តមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងដើម្បីរៀបចំសាងសង់សាលាឆាន់មួយខ្នង ស្ថិតក្នុងភូមិប្រសប់ល័ក្ខ សង្កាត់បាទី ស្រុកចន្ទ្រា ខេត្តស្វាយរៀង និងបាននាំយកមកនូវសម្ភារៈប្រើប្រាស់មួយចំនួនប្រគេនដល់ព្រះសង្ឃផងដែរ ។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេទ័ព១រូបបានលះបង់កម្លាំងកាយចិត្ត សមត្ថភាព ចំណេះដឹង បទពិសោធន៍ ការពារជាតិ មាតុភូមិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្សល់ទុកនូវកិត្តិយស ដោយក្តីគោរព ស្រឡាញ់ពីនាយ នាយរង ពលទាហាន គ្រប់ជាន់ថ្នាក់ ។
សូមជម្រាបថា ព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសឥណ្ឌាក្នុងសតវត្សរ៍ទី៦ មុនគ.ស ប្រហែលគ្នានឹងដើមកំណើតព្រាហ្មណ៍(សម័យទី២នៃលទ្ធិសាសនាព្រាហ្មណ៍)។ លុះក្រោយមកក្នុងរជ្ជកាលព្រះបាទកនិស្កៈប្រហែលក្នុងសតវត្សរ៍ទី១នៃគ.ស ព្រះពុទ្ធសាសនាបានបែងចែកជាពីរនិកាយគឺនិកាយហិនយាន និងនិកាយមហាយាន។ ព្រះពុទ្ធសាសនាគឺជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។ បើយោងតាមអត្ថន័យនៃពាក្យថាព្រះពុទ្ធសាសនាបែបភាសាអង់គ្លេស Buddhism ដែលបានក្តោបយកន័យគ្របដណ្តប់ទាំងព្រះពុទ្ធជាសាស្តាព្រះធម៌មានធម្មវិន័យជាពាក្យប្រៀនប្រដៅ និងព្រះសង្ឃជាអង្គសាវ័ក រួមហៅថាព្រះរតនត្រ័យគឺកែវទាំង៣នេះឯង ៕
ដោយ ៖ សិលា