ព័ត៌មានទាន់ហេតុការណ៍៖

Napoli បង្ខំចិត្តរង់ចាំលើកពាន Serie A បន្ទាប់ពីប្រកួតស្មើក្រុម Salernitana

ចែករំលែក៖

ក្រុមកំពូលតារាង Napoli នឹង​ត្រូវ​រង់ចាំ​លើកពាន Serie A ជា​លើក​ដំបូង​ក្នុង​រយៈពេល៣៣ឆ្នាំ​បន្ទាប់​ពី​ត្រូវ​បាន​ក្រុមភ្ញៀវ Salernitana តាមស្មើ​នៅ​កីឡដ្ឋាន Stadio Diego Armando Maradona កាលពីរាត្រីថ្ងៃទី៣០ មេសា។

Napoli បានឈ្នះពានលីកចុងក្រោយក្នុងឆ្នាំ១៩៩០ ជាមួយនឹងក្រុមដែលដឹកនាំដោយលោក Diego Maradona បន្ថែមលើពានរង្វាន់ដំបូងរបស់ក្រុមនេះ ក្រុម​របស់លោក Luciano Spalletti បាននាំមុខក្រុមភ្ញៀវដើម្បីមានក្តីសង្ឃឹមទទួលបាន​ជ័យ​ជម្នះនៅ​ពេល​ដែលកីឡាករ Mathias Olivera បាន​តែត​បាល់​បញ្ចូល​ទី​នាំមុខក្រុម Salernitana ​នៅ​នាទីទី៦២ ប៉ុន្តែកីឡាករ Boulaye Dia បាន​តាម​ស្មើ​វិញ​នៅនាទីទី៨៤ជិតនឹងចប់ការប្រកួតទៅហើយ

ការប្រកួតនោះមាន​ហ្វូង​មនុស្ស​ជាច្រើនមកអបអរសាទរទាំងក្នុង និងក្រៅទីលានដែល​រំពឹង​ទុកពីការឈ្នះពាន១០០ភាគរយ ប្រសិនបើ Napoli ឈ្នះនិងមានការ​បញ្ចេញ​ផ្សែង​ខៀវ​ទាំង​ក្នុង និង​ក្រៅ​កីឡដ្ឋាន ដែល​មាន​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​តម្រង់​ជួរ​តាម​ដងផ្លូវ

លោក Spalletti បាននិយាយថា កីឡាករពិតជាមានការខកចិត្តដែលមិនបានធ្វើឱ្យអ្នកគាំទ្រដ៏អស្ចារ្យរបស់យើងសប្បាយចិត្តនៅយប់នេះប៉ុន្តែ​អ្នក​បាន​ឃើញ​មួយ​រយៈ​ហើយ​ថា​ចំណុច​ទាំង​នេះ​គឺ​ជា​ចំណុច​ពិបាក​បំផុត​ក្នុង​ការ​ទទួល​បាន​។ យើងតំណាងឱ្យសុបិនរបស់ពួកគេ ហើយនោះមានន័យថា វាត្រឹមត្រូវហើយដែលសុបិនរបស់ពួកគេត្រូវបានសម្រេចដោយពួកយើង

ទោះបីជា Napoli មានការខកចិត្តស្ទើរតែប្រាកដក្នុងចិត្តក្នុងការឈ្នះពានក៏ដោយ ដោយគ្រាន់តែត្រូវការពិន្ទុប៉ុណ្ណោះពីការប្រកួតចំនួនចុងក្រោយរបស់ពួកគេដើម្បីលើកពាន Serie A ជាលើកទី និងជាលើកទី១ដោយគ្មានអតីតកីឡាករ Maradona

ឱកាសបន្ទាប់របស់ Napoli ក្នុងការដណ្ដើមពាននឹងមកដល់នៅពេលដែលពួកគេធ្វើដំណើរទៅជួបក្រុម Udinese នៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែក្រុមក៏អាចឈ្នះពានមុនពេលជំនួបនោះ ប្រសិនបើលទ្ធផលរបស់ក្រុមលេខ២មិនធ្វើបានល្អ ក្រុមចំណាត់ថ្នាក់លេខ Lazio ដែលមាន១៨ពិន្ទុតាមពីក្រោយ ត្រូវតែយកឈ្នះ Sassuolo នៅថ្ងៃអង្គារនេះ ខណៈដែល Juventus ដែលមាន២០ពិន្ទុត្រឡប់មកលេខជាមួយនឹងការប្រកួតក្នុងដៃ ត្រូវតែឈ្នះគូប្រកួតនៅថ្ងៃអង្គារដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖