ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នងយ៉ាងសន្ធោសន្ធៅ ស្ថិតនៅក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបង្កការភ្ញាក់ផ្អេីលនាវេលាម៉ោង៧យប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ ។
ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយធ្វើអន្តរាគមន៍ជាច្រេីនផងដែរ ។
យ៉ាងណាមិញ គ្រោះអគ្គិភ័យខាងលេីនេះនៅមិនទាន់ដឹងពីមូលហេតុនៃការឆាបឆេះនៅឡេីយទេ ហេីយក៏មិនដឹងថា ការប្រេីប្រាស់ទឹកអស់ប៉ុន្មានឡាននោះដែរ ដោយព័ត៌មានលម្អិតក្រុមការងារនគរដ្រេហ្គន និងកាសែតនគរវត្ត នឹងជម្រាបជូននៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ