ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីជូនដំណឹងស្ដីពីការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈតាមបណ្តារាជធានី-ខេត្ត

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងពាណិជ្ជកម្ម មានកិត្ដិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្ដាជ្រាបថា៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុនឯកជន អនុវត្ដគម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ក្នុងគោលបំណងជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើទីផ្សារក្នុងស្រុក  ការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍។ 

គម្រោងនេះបានអនុវត្ដដោយជោគជ័យក្នុងឆ្នាំ២០២២ និងដំណាក់កាលទី២ ត្រីមាសទី១ ឆ្នាំ២០២៣ រួចមកហើយ នៅរាជធានី-ខេត្ដចំនួន ១៦ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១៩។ 

ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជនមួយ នឹងសហការអនុវត្ដគម្រោងដដែលនៅរៀងរាល់ថ្ងៃសុក្រ​ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ១៧៖០០រសៀល នៅក្នុងរាជធានី-ខេត្ដ ចំនួន ១៣ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១៤ បន្តទៀត ដែលស្ថិតនៅស្ថានីយប្រេងឥន្ធនៈព្រៃកី រាជធានីភ្នំពេញ ស្ថានីយប្រេងឥន្ធនៈ​ អូរចារខេត្ដបាត់ដំបង ស្ថានីយប្រេងឥន្ធនៈតាខ្មៅ ផ្លូវជាតិលេខ២១ ខេត្ដកណ្ដាល ស្ថានីយប្រេងឥន្ធនៈផ្ដៅជុំ២ (ស្គន់) ខេត្ដកំពង់ចាម ស្ថានីយប្រេងឥន្ធនៈក្រុងពោធិ៍សាត់ ខេត្ដពោធិ៍សាត់ ស្ថានីយប្រេងឥន្ធនៈឧដ្ដុង្គ និងក្រុងកំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង ស្ថានីយប្រេងឥន្ធនៈបន្ទាយមានជ័យ ខេត្ដបន្ទាយមានជ័យ ស្ថានីយប្រេងឥន្ធនៈអង្គតាសោម ខេត្ដតាកែវ ស្ថានីយប្រេងឥន្ធនៈក្រុងស្វាយរៀង ខេត្ដស្វាយរៀង ស្ថានីយប្រេងឥន្ធនៈស្វាយអន្ទរ ខេត្ដព្រៃវែង ស្ថានីយប្រេងឥន្ធនៈក្រចេះក្រុង ខេត្ដក្រចេះ ស្ថានីយប្រេងឥន្ធនៈឃ្លាំងលើ ខេត្ដព្រះសីហនុ និងនៅស្ថានីយប្រេងឥន្ធនៈក្រុងស្ទឹងត្រែង ជិតរង្វង់មូលថ្មី ខេត្ដស្ទឹងត្រែង ដោយដាក់តាំងលក់ផលិតផលដូចជា៖ អាហារសម្រន់ បង្អែម ផ្លែឈើតាមរដូវកាលវត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ និងបន្លែ ត្រី សាច់ជាដើម។ 

យោងតាមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្ដិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ” ដាក់ឱ្យប្រើពាក្យស្លោក “ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ”៕

ដោយ​៖ សហការី​


ចែករំលែក៖