ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ

ចែករំលែក៖

ភ្នំពេញ ៖ កម្មវិធី ពិធីបើកផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃសុក្រ ១ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ។ 

ម៉ោង ១៦:០០ – មហាជនមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ ។ 

ម៉ោង ១៦:២០ – កម្មវិធីសិល្បៈចម្រៀង និងក្រុមមជ្ឈមណ្ឌលបណ្តុះបណ្តាលតូរ្យតន្ត្រី MCT 125 ។

ម៉ោង ១៧:00 – ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អញ្ជើញដល់ ។

ម៉ោង ១៨:០០ – ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ភ្ញៀវជាន់ខ្ពស់រាជរដ្ឋាភិបាល ភ្ញៀវជាន់ខ្ពស់កីឡា អង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់ ។ 

ម៉ោង ១៨:៤០ – សម្តេចមហាអសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដល់។

ម៉ោង ១៨:៥៥ – ការស្ងប់ស្ងាត់ត្រៀមពិធីផ្លូវការមកដល់។

ម៉ោង ១៩:០០ – ចាប់ផ្ដើមកម្មវិធីផ្លូវការ។ 

ម៉ោង ១៩:០០ – ១៩:០១ – ពិធីរាប់ថយក្រោយ ១០ ដល់ ១។ 

ម៉ោង ១៩:០១ – ១៩:០៧ – ដង្ហែទង់ជាតិ និងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ។

ម៉ោង ១៩:០៧ – ២០:០២ – ចាប់ផ្តើមសម្ដែងទស្សនីយភាព “ដំណើរជាតិកម្ពុជា”។

ម៉ោង ២០:០២ – ២០:២២ – ដង្ហែក្បួនប្រតិភូកីឡាចូលទីលានប្រារព្ធពិធី ។

ម៉ោង ២០:២២ – ២០:២៩ – ដង្ហែទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងគោរពទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍។

ម៉ោង ២០:២៩ – ២០:៣២ -ពិធីសច្ចាប្រណិធានអាជ្ញាកណ្ដាល-ចៅក្រម និងអត្តពលិក ។ 

ម៉ោង ២០:៣២ – ២០:៣៨- សុន្ទរកថា ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍។ 

 ម៉ោង ២០:៣៨ – ២០:៤៥ – សុន្ទរកថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិនិងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣  

ម៉ោង ២០:៤៥ – សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជានាចក្រកម្ពុជា ថ្លែងសុន្ទរកថាបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ជាផ្លូវការ។

– ការរត់ភ្លើងគប់មកដល់ និងពិធីដុតភ្លើងគប់ធំជាមួយទស្សនីយភាពកាំជ្រួច។ 

– បញ្ចប់កម្មវិធី ៕ 

ដោយ  ៖ សិលា


ចែករំលែក៖