ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ ប្រទះឃើញមនុស្សចង.កនៅក្នុងដីឡូត៍ មួយកន្លែង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់មានអាយុប្រហែលជាង ៦០ឆ្នាំត្រូវបានប្រជាពលរដ្ឋប្រទះឃើញចងកនៅក្នុងដីឡូត៍មួយកន្លែង ។ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលេខ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន​ រាជធានីភ្នំពេញ នៅវេលាម៉ោង ០១:៣៨នាទីរសៀល ថ្ងៃទី ៦ខែ ឧសភា ឆ្នាំ ២០២៣។

ចំពោះអត្តសញ្ញាណជនរងគ្រោះគឺនៅមិនទាន់ស្គាល់នៅឡើយ ហើយក៏មិនទាន់ដឹងអំពីមូលហេតុនោះដែរ ។ 

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរប្រជាពលរដ្ននៅម្ដុំនោះនិងស្រាវជ្រាវតើបុរសខាងលើចងកពីថ្មើរណា ព្រោះមិនទាន់បានការបញ្ជាក់ពីសមត្ថកិច្ចនៅឡើយនោះទេ ៕

ដោយ៖ ជីណា


ចែករំលែក៖