ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសមានចំនួន ២២ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៥នាក់​នាថ្ងៃទី៦ ឧសភានេះ!

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅល្ងាចថ្ងៃ​សៅរ៍​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន​ ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​ជនសង្ស័យចំនួន ៦៥នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេសនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ ។

របាយការណ៍ដដែល​បន្តថា​ ក្នុងចំណោមជនសង្ស័យចំនួន ៦៥នាក់ រួមមាន៖ ជួញដូរ ៦ករណី ឃាត់ ១៥នាក់ (ស្រី ១នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៥នាក់ (ស្រី ០នាក់)​ ,ប្រើប្រាស់ ១២ករណី ឃាត់ ៤៥នាក់ (ស្រី ២នាក់)។

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៦ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៣០៩,១៣ក្រាម និង៧កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៧អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៣​អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១១ករណី ឃាត់ ៤៤នាក់ ស្រី ២នាក់ ចាប់យក Ice ១៣៣,៥១ក្រាម។

*២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៣ / កំពង់ចាម៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៤ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ២,១៨ក្រាម។

*៥ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១៧១,២៤ក្រាមនិង៣កញ្ចប់តូច។

*៦ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,១៥ក្រាម។

*៧ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១កញ្ចប់តូច។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ៣អង្គភាព

*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៩០ក្រាម។

*២ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ១,១៥ក្រាម។

*៣ / ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យក Ice ៣កញ្ចប់តូច ៕ ដោយ​៖សហការី

​រូបភាព៖ ឯកសារ


ចែករំលែក៖