ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមម៉ោង១១៖៥១នាទីព្រឹកនេះ កម្ពុជានៅបន្ដឈរលេខរៀងទី១ ទទួលមេដាយច្រើនជាងគេ ឡើងដល់៥០គ្រឿងហើយ !

ចែករំលែក៖

ភ្នំពេញ ៖ ខ្មែរធ្វើបាន កីឡារស់ក្នុងសន្តិភាព ខណៈនេះ SEA Games 2023: គិតត្រឹមម៉ោង១១៖៥១នាទីព្រឹកនេះ កម្ពុជានៅបន្ដឈរលេខរៀងទី១ ទទួលមេដាយច្រើនជាងគេ ឡើងដល់៥០គ្រឿង ក្នុងនោះមាសចំនួន២០, ប្រាក់ចំនួន១៣ និងសំរិទ្ធចំនួ​ន១៧ ជាមោទនភាពជាតិ ជាម្ចាស់ផ្ទះហើយ មានជោគជ័យ ដ៏ច្រើន ក្នុងការកសាងប្រវត្តិសាស្ត្រ នាសម័យតេជោ ។ 

សូមបញ្ជាក់ ៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បង្ហាញឲ្យដឹងថា គិតត្រឹមម៉ោង១១៖៥១នាទីព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាបន្ដឈរលើកំពូលតារាង មានមេដាយច្រើនជាងគេចំនួន ៥០គ្រឿង ក្នុងនោះមេដាយមាស ២០គ្រឿង, មេដាយប្រាក់ចំនួន ១៣គ្រឿង និងមេដាយសំរិទ្ធចំនួន ១៧គ្រឿង។

សូមជម្រាបថា , ខាន់ ចេសា កំពុងកម្តៅសាច់ដុំ ត្រៀមប្រកួត នៅម៉ោង១២និង៣០នាទី បន្តិចទៀតនេះ ! សូមចូលរួមគាំទ្រលើកទឹកដល់កីឡាការិនី ខាន់ ចេសា ម្ចាស់មេដៃមាសបីជំនាន់ ឱ្យបានច្រើនកុះករ ៕

ដោយ ៖ សិលា


ចែករំលែក៖