ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃអាទិត្យនេះ ! លោករដ្ឋមន្ត្រី លឹម គានហោ​ បានអញ្ជេីញ​ចុះពិនិត្យ​វឌ្ឍនភាពនៃ​ការសាងសង់សាលារៀនអនុវិទ្យាល័យ ១ ខ្នង មាន​៨ បន្ទប់ តម្លៃ ១៤២.៧០០ ដុល្លារអាមេរិក

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅព្រឹក​ថ្ងៃ​អាទិត្យ ០៣ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៧​ ខែឧសភា​ ឆ្នាំ​ ២០២៣ នេះ លោក លឹម គានហោ​ រដ្ឋមន្រ្តី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ និង​ជា​ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញឮ ខេត្តកណ្តាល​ រួម​ជាមួយ​លោក​អភិបាល​ស្រុក​ពញាឮ​ បានអញ្ជេីញ​ចុះពិនិត្យ​វឌ្ឍនភាពនៃ​ការសាងសង់សាលារៀនអនុវិទ្យាល័យ ១ ខ្នង មាន​៨ បន្ទប់ តម្លៃ ១៤២.៧០០ ដុល្លារអាមេរិក ស្ថិតក្នុងវិហារឃ្លាំងស្បែក ភូមិឃ្លាំងស្បែក ឃុំកំពង់លួង​ ស្រុក​ពញាឮ​ ដែល​ជាអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់លោករដ្ឋមន្រ្តី​ ។ 

សូមបញ្ជាក់ថា,  គិតត្រឹមថ្ងៃនេះ ការងារសាងសង់សម្រេចបានប្រមាណ ៨១% ហេីយគ្រោងនឹងបញ្ចប់ការងារសាងសង់ ១០០% នៅកំឡុងចុង ខែឧសភា ឆ្នាំ ២០២៣ នេះ ។ ក្នុងឱកាសអញ្ជេីញចុះពិនិត្យជាក់ស្តែងនេះ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានទទួលយកនូវសំណូមពររបស់លោកគ្រូ​ អ្នកគ្រូ​ និង​គណៈកម្មការ​សាលា​ ដោយ​បានឧបត្ថម្ភនូវ​ តុ កៅអី​ សម្រាប់សិស្សានុសិស្សសិក្សា​ ដល់សាលាអនុវិទ្យាល័យទាំង ៨ បន្ទប់ផងដែរ​ ។​

សូមជម្រាបថា, ឆ្លៀត​ក្នុង​ឱកាស​នេះ​ លោក ​រដ្ឋមន្រ្តី​ ក៏បាន​អញ្ជើញ​ចូលរួម​ជួប​សំណេះសំណាល​ជាមួយ​ គណៈចលនាកម្មករ-កម្មការិនីស្រុកពញាឮ បងប្អូន​កម្មករ-កម្មការិនីប្រចាំឃុំទាំង​ ១១​ នាក់ និងតំណាងមណ្ឌលតាមបណ្តាភូមិទាំង​ ១៥៩​ នាក់ នៃស្រុកពញាឮ​ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖