ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្វាយរៀងអនុញ្ញាតឱ្យលោក YUAN ZHONGXUE យន់ ជុងសៀ នាយកមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាកៅស៊ូ និងសំបកកង់ជាតិ ប្រទេសចិន ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអនុញ្ញាត អោយលោក YUAN ZHONGXUE យន់ ជុងសៀ នាយកមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាកៅស៊ូ និងសំបកកង់ជាតិ ប្រទេសចិន ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង​ ថ្ងៃទី៧ខែឧសភា​ ឆ្នាំ២០២៣។

ក្នុងឱកាសនោះក៏មានការចូលរួមពីលោក XIE XIAOHONG អគ្គនាយកក្រុមហ៊ុនសាយលន់គ្រុប លោក អភិបាលរងខេត្ត លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

លោក YUAN ZHONGXUE យន់ ជុងសៀ នាយកមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាកៅស៊ូ និងសំបកកង់ជាតិ ប្រទេសចិន បានថ្លែងអំណរគុណចំពោះលោក ម៉ែន វិបុល អភិបាលខេត្តដែលកន្លងមកលោកតែងតែផ្តល់នូវការគៀគរគ្រប់មធ្យោបាយដើម្បីអោយក្រុមហ៊ុនរបស់លោក ក៏ដូចជាក្រុមហ៊ុននានាមកបណ្តាក់ទុនវិនិយោគនៅខេត្តស្វាយរៀង បើកដំណើរការដោយជោគជ័យនាពេលកន្លងទៅនេះ​ ទន្ទឹមនោះក្រុមហ៊ុនបាននឹងកំពុងបន្តពង្រីកវិសាលភាពក្រុមហ៊ុនឲ្យកាន់តែរីកចម្រេីនបន្ថែមទៀត​ ​ដេីម្បីវិស័យឧស្សាហកម្មនាំចេញទៅក្រៅប្រទេស​ ក៏ដូចជាផ្តល់ការងារធ្វេីជូនបងប្អូនប្រជាពលរដ្ឋដែលមកបំពេញការងារក្នុងរោងចក្រនេះខណះក្រុមហ៊ុន បានដាក់ទុនពង្រីកបន្ថែម ទៀតចំនួនទឹកប្រាក់ ២ពាន់លានដុល្លារក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូក្រុងស្វាយរៀង។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកYUAN ZHONGXUE យន់ ជុងសៀ នាយកមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាកៅស៊ូ និងសំបកកង់ជាតិ ប្រទេសចិន និងលោកអគ្គនាយកក្រុមហ៊ុនសាយលន់គ្រុប​ រួមទាំងក្រុមហ៊ុនដៃគូផ្សេងៗទៀត​ ដែលបានមកបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់នៅក្នុងទំបន់សេដកិច្ចពិសេសឈីលូ​ ក្រុងស្វាយរៀង​ ក៏ដូចជាតំបន់នានាទៀត​ ក្នុងខេត្តស្វាយរៀងយេីង។

លោកបន្តថា ក្នុងនាមរដ្ឋបាលខេត្ត​ សូមគាំទ្រទាំងស្រុងចំពោះដៃគូវិនិយោគ​នានា​មកបណ្តាក់ទុននៅខេត្តស្វាយរៀង​ ដោយការសូមស្វាគមន៍យ៉ាងកក់ក្តៅ​ដែលនាំមកនូវផលប្រយោជន៍ដោយបង្កើតបានការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត ហើយក៏ជាកិច្ចការសំខាន់ដែល លោកអភិបាលខេត្តតែងតែយកចិត្តទុកដាក់ទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ក្រុមហ៊ុនទាំងអស់នោះផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖