ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាបន្ដឈរលេខរៀងទី១ គិតត្រឹមម៉ោង ១២ថ្ងៃត្រង់នេះ ! ទទួលមេដាយច្រើនជាងគេ ៧៧គ្រឿង ក្នុងនោះមាសចំនួន៣២, ប្រាក់ចំនួន២៣ និងសំរិទ្ធចំនួន២២

ចែករំលែក៖

ភ្នំពេញ ៖ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាបន្ដឈរលើកំពូលតារាង មានមេដាយច្រើនជាងគេចំនួន ៧៧គ្រឿង ក្នុងនោះមេដាយមាស ៣២គ្រឿង, មេដាយប្រាក់ចំនួន ២៣គ្រឿង និងមេដាយសំរិទ្ធចំនួន ២២គ្រឿង។ នេះបើយោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បានបញ្ជាក់នៅម៉ោង១២ថ្ងៃត្រង់ ទី៨ ខែឧសភា ឆ្នាំ២០២៣។ 

សូមជម្រាបថា៖ កីឡាការិនី ស្រួង ភាវី បាននិយាយមុននេះ២នាទីថា ៖  ខ្ញុំប្រកួតដល់វគ្គដាច់ព្រ័ត ហើយពុកម៉ែបងប្អូន ប្រកួតល្ងាចម៉ោង ៦:០០នាទី ល្ងាច អាចចូលរួមមើលខាងក្រៅល្អជាងណាអុីអនជាន់ទី៣🙏

ខ្ញុំចង់ឱ្យប្រជាពលរដ្ឋរបស់ខ្ញុំមានតែស្នាមញញឹម😊💋💞។ 

ដោយឡែក វិញ្ញាសាបាល់ទះបុរស  ម្ចាស់ផ្ទះកម្ពុជា វាយបកយកឈ្នះថៃ ដោយលទ្ធផល ៣ ទល់ ២ នៅវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ។ 

ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិថៃ ដោយវាយបកយកឈ្នះក្នុងលទ្ធផល ៣សិត ទល់ ២ សម្រាប់វិញ្ញាសាបាល់ទះបុរសក្នុងសាល វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពហុកីឡជាតិអូឡាំពិក នាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣។

កីឡារស់ក្នុងសន្តិភាព បានសាងជ័យជំនះ ដ៏ច្រើនក្នុងនាមម្ចាស់ផ្ទះ ក្នុងសម័យតេជោ ក្រោយពីរង់ចាំព្រឹត្តការណ៍នេះ ៦៤ឆ្នាំនោះ ខណៈកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះ ឆ្នាំ១៩៥៩ ៕

ដោយ ៖ សិលា


ចែករំលែក៖