ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃជាប្រវត្តិសាស្ត្របានមកដល់ហើយ យប់នេះវេលាម៉ោង០៧៖៣០នាទីក្រុមជម្រើសជាតិបាល់ទះកម្ពុជា ត្រូវប្រកួតដណ្តើមមេដាយមាសទល់នឹង ឥណ្ឌូនេស៊ីដែលជាជើងឯក១១សម័យស៊ីហ្គេម

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃជាប្រវត្តិសាស្ត្របានមកដល់ហើយ យប់នេះវេលាម៉ោង៧៖៣០នាទីក្រុមជម្រើសជាតិ បាល់ទះកម្ពុជា ត្រូវប្រកួតដណ្តើមមេដាយមាសទល់នឹងឥណ្ឌូនេស៊ី ដែលជាជើងឯក១១សម័យស៊ីហ្គេម គឺ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ មិនអោយរង់ចាំយូរទេ ក្រុមជម្រើសជាតិកម្ពុជាត្រូវប្រកួតដណ្តើមមេដាយមាស ទល់នឹងឥណ្ឌូនេស៊ី ដែលជាជើងឯក១១សម័យស៊ីហ្គេម ហើយកម្ពុជាអាចធ្វើបានឈានដល់វគ្គនេះ។ 

សូមបញ្ជាក់ថា ទោះបីជាពិបាកយ៉ាងណា គេស៊ីយើង ៣-០ ពីថ្ងៃមុន ប៉ុន្តែយើងជឿថា ជាមួយអ្នកគាំទ្ររបស់យើង យើងនឹងបង្កើតអភិនិហារបាន ខណៈកម្ពុជាអច្ឆរិយៈ អ្វីៗបានប្រែមុខមាត់។ 

សូមរម្លឹកថា :  ចុងក្រោយកីឡាបាល់ទះកម្ពុជាទទួលបាននូវការសាទរយ៉ាងច្រើនឥតគណនា ដូចជាពាក្យថា: អបអរសាទរក្រុមជម្រើសជាតិបាល់ទះបុរសកម្ពុជា ដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រដោយយកឈ្នះក្រុមជម្រើសជាតិបាល់ទះថៃ ៣សិតទល់នឹង២ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ។ 

បញ្ជាក់៖ អបអរសាទរ 🇰🇭កម្ពុជា យកឈ្នះថៃ ៣សិតទល់២ ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាបាល់ទះបុរសក្នុងសាល

សិតទី១ ២៥ទល់១៨

សិតទី២ ២៥ទល់២១

សិតទី៣​ ២៥ទល់២១

សិតទី៤ ២៥​ទល់១៦

សិតទី៥ ១៥​ទល់១០

#Cambodia2023 #32ndSEAGames #MINF៕

ដោយ ៖ សិលា


ចែករំលែក៖